សៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ភាគីទី ៤ ជាភាសាចិន និងភាសាអង់គ្លេសបានដាក់តាំងបង្ហាញនៅពិព័រណ៍សៀវភៅហ្វ្រង់ហ្វូត
នាថ្ងៃទី ១៨ ខែតុលា សៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ភាគីទី ៤ ជាភាសាចិន និងភាសាអង់គ្លេសបានដាក់តាំងបង្ហាញនៅពិព័រណ៍សៀវភៅហ្វ្រង់ហ្វូត។
លោក Volker Tschapke ដែលជាប្រធានកិត្តិយសនៃសមាគម Prussia ទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង បានសិក្សាសៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ជាច្រើនឆ្នាំហើយ ។ លោក បានរៀបរាប់ថា “បើអ្នកចង់ស្វែងយល់ពីការអភិវឌ្ឍនៃប្រទេសចិន យើងទាំងអស់គ្នាត្រូវអានសៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»។ សៀវភៅនេះបានបកប្រែអំពី តើប្រទេសចិនយកឈ្នះភាពក្រីក្រ និងជំរុញការរួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវដោយរបៀបណាខ្លះ ? ក្នុងសៀវភៅនេះ យើងអាចស្វែងយល់ពីគំនិតអភិបាលកិច្ចនៃការចាត់ទុកប្រជាពលរដ្ឋជាគោល និង ទស្សនៈអំពីពិភពលោករបស់បក្សកុម្មុយនិស្តចិន ។”
លោក Michael Borchmann អតីតប្រធាននាយកដ្ឋានកិច្ចការអឺរុប និងអ្នកជំនាញស្រាវជ្រាវបញ្ហាចិន បានបញ្ជាក់ថា “ខ្ទឹមសាររបស់សៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ទូលំទូលាយ រួមមាន នយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍសង្គមជាដើម ។ អ្វីដែលលោកមានចំណាប់អារម្មណ៍ខ្លាំងគឺទស្សនទានអេកូ-អរិយធម៌នូវទឹកបៃតង និងភ្នំបៃតងគឺជាភ្នំមាស និងភ្នំប្រាក់ ក៏ដូចជាទស្សនអភិវឌ្ឍន៍ ដែលការចាត់ទុកប្រជាពលរដ្ឋជាគោល ។”
សព្វថ្ងៃ សៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ភាគីទី ៤ ត្រូវបានបកប្រែជា ៣៧ ភាសា ដែលត្រូវបានបោះពុម្ភផ្សាយនៅប្រទេសចំនួន ៣៩ និងរៀបចំសកម្មភាពដោយផ្ទាល់កន្លែងចំនួន ៣៩ លើក ហើយត្រូវបានផ្សព្វផ្សាយនៅប្រទេស និងតំបន់ចំនួន ១៧០ ។
ប្រភព៖ប្រជាពលរដ្ឋដេលី
អ្នកបកប្រែ៖刘蓉