ភួយអគ្គីសនីក្លាយជា”ឧបករណ៍ឆ្លងរដូវរងាពិសេស”របស់ជនជាតិអឺរ៉ុប
តាមទិន្នន័យពីសមាគមឧបករណ៍អគ្គិសនីក្នុងផ្ទះរបស់ប្រទេសចិនបានឱ្យដឹងថា នៅឆ្នាំ ២០២២ ការនាំឧបករណ៍កម្តៅអគ្គីសនី និងភួយអគ្គីសនីរបស់ប្រទេសចិននៅទ្វីបអឺរ៉ុបបានកើនឡើងឆាប់រហ័ស ពីខែមករាដល់ខែកក្កដា ទំហំពាណិជ្ជកម្មបានដល់ ៤៩០ ពាន់ដុល្លារ និង ៣៣.៤ លានដុល្លារ ក្នុងចំណោមនេះ ទំហំពាណិជ្ជកម្មភួយអគ្គីសនីមានចំនួន ៩៧% ។
ទន្ទឹមនេះដែរ នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងដែន ទំហំពាណិជ្ជកម្ម ដូចជាផលិតផល ឧបករណ៍កម្តៅ និងឧបករណ៍ជើងកម្តៅ ក៏បានកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសអឺរ៉ុប ។
ជិតដល់រដូវរងា ប្រទេសអឺរ៉ុបជាច្រើនបានអនុវត្តវិធានការសន្សំសំចៃថាមពល ដែលមានឥទ្ធិពលពីការផ្តល់ថាមពលកម្តៅ ។ នាថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២២ ប្រទេសអេស្ប៉ាញបានអនុម័តផែនការការសន្សំសំថៃថាមពល បង្ខំសហគ្រាស កន្លែងពាណិជ្ជកម្ម និងរថយន្តជាដើមនៅរដូវរងាសីតុណ្ហភាពកម្តៅត្រូវក្រោម ១៩ អង្សាសេ ។ នាថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២ ប្រទេសអ៊ីតាលីបានចេញបទបញ្ញត្តិថា កាត់បន្ថយរយៈពេលផ្តល់កម្តៅបានក្នុងផ្ទះដល់ ១៥ ថ្ងៃ ក្នុងរដូវរងា និងកាត់បន្ថយសីតុណ្ហភាព ១ អង្សាសេ ហើយកាត់បន្ថយពេលវេលា ១ ម៉ោងប្រចាំថ្ងៃ ។ នាថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២ អគ្គិសនីជាតិប្រទេសអង់គ្លេសបានព្រមានថា គ្រួសារអង់គ្លេសនឹងជួបប្រទះនឹងការដាច់ចរន្តអគ្គិសនីនៅរដូវរងានេះ ពេលវេលាយូរបំផុតការដាច់ចរន្តអគ្គិសនីដល់៣ម៉ោង ។
អឺរ៉ុបខ្វះខាតថាមពលមិនគ្រាន់តែធ្វើឱ្យការផ្តល់កម្តៅកាត់បន្ថយប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យតម្លៃថាមពលខ្ពស់ តម្លៃការរស់នៅកាន់តែខ្ពស់ឡើងផងដែរ ។ ដូច្នេះ អតិថិជនអឺរុបត្រូវប្រើវិធីផ្តល់កម្តៅតម្លៃទាប និងងាយស្រួល ។
ប្រភព៖ CCTV
អ្នកបកប្រែ៖刘蓉