ពិព័រណ៍អាស៊ីខាងត្បូងលើកទី ៦ នឹងរៀបចំនៅថ្ងៃទី ១៩ ដល់ទី ២២ ខែវិច្ឆិកា នៅទីក្រុងគុងមីញ
ពិព័រណ៍អាស៊ីខាងត្បូងលើកទី ៦ និងពិព័រណ៍ផលិតផលនាំចេញនាំចូលគុនមីញប្រទេសចិនលើកទី ២៦ នឹងរៀបចំនៅថ្ងៃទី១៩ ខែវិច្ឆិកា ដល់ថ្ងៃទី ២២ ខែវិច្ឆិកា នៅទីក្រុងគុងមីញតាមបណ្តាញអ៊ីនធើណិត និងនៅទីកន្លែងផ្ទាល់នៅ មជ្ឈមណ្ឌលសន្និសិទ និងពិព័រណ៍អន្តរជាតិបឹងទានឆឺ ទីក្រុងគុនមីញ ។ ប្រធានបទពិព័រណ៍អាស៊ីខាងត្បូងនេះគឺជ”ចែករំលែកអំពីកាលានុវត្តភាព ពិគ្រោះពិភាក្សាអំពីការអភិវឌ្ឍថ្មី ។” ប្រទេសបង់ក្លាដែសជាប្រទេសប្រធាន និងប្រទេសឡាវជាប្រទេសភ្ញៀវកិត្តិយស ។
ចំនួនពន្លានៅទីកន្លែងផ្ទាល់ឆ្នាំនេះមាន ១៣ ដូចជាពន្លាថាមពលបៃតតង ពន្លាកសិកម្មលក្ខណៈពិសេសនៅតំបន់ខ្ពស់រាប ពន្លាកិច្ចសហប្រតិបត្តិការបើកចំហ ពន្លាសេដ្ឋកិច្ចឌីជីថល និងពន្លាវប្បធម៌ និងទេសចរណ៍ជាដើម ។ ទន្ទឹមនេះដែរ “វេទិកាឌីជីថលនៃពិព័រណ៍អាស៊ីខាងត្បូង” នឹងផ្តល់សេវាកម្ម “ការតាំងបង្ហាញតាមបណ្តាញអ៊ីនធើណែត” “ការបង្ហាញតាមរយៈការLive” “ការចរចារតាមបណ្តាញអ៊ីនធើណែត” និងកិច្ចសន្យាអេឡិចត្រូនិច ។ ក្នុងរយៈពេលរៀបចំពិព័រណ៍អាស៊ីខាងត្បូងនេះ នឹងបន្ថែមវេទិកាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងតំបន់ចិន-មហាសមុទ្រឥណ្ឌា និងវេទិកាកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិRCEP ជាដើម ។
ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ពិព័រណ៍អាស៊ីខាងត្បូងត្រូវបានរៀបចំ ៥ លើក ចំនួនទឹកប្រាក់ដែលបានចុះកិច្ចសន្យាលើសពី ៣.៧ ទ្រីលានយ័នប្រាក់ចិន ។ ពិព័រណ៍អាស៊ីខាងត្បូងបានក្លាយជាវេទិកាសំខាន់សម្រាប់ការទូតពហុភាគី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិន និងអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ និងពិភពលោកផងដែរ ។
ប្រភព៖កាសែតយូណានដេលី
ដោយ លៀវ ជីយូ និងហាន ឆានយូន
អ្នកបកប្រែ៖刘蓉