ក្រសួងការបរទេសចិនកោតសរសើរខ្ពស់ចំពោះការដែលនាយករដ្ឋមន្រ្តីប៉ាគីស្ថានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍របស់ប្រទេសចិននិងទំនាក់ទំនងរវាងប៉ាគីស្ថាននិងចិន

2022-11-01 18:14:37
ប្រភព:CRI

  កាលពីថ្ងៃទី ៣១ ខែតុលា លោក Zhao Lijianអ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកយកព័ត៌មានបានសួរថា លោក Muhammad Shahbaz Sharif នាយករដ្ឋមន្រ្តីប៉ាគីស្ថានដែលជិតនឹងបំពេញទស្សនកិច្ចនៅប្រទេសចិននាពេលខាងមុខនេះ បានលើកឡើងក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានចិន ដោយវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍របស់ប្រទេសចិននិងទំនាក់ទំនងរវាងប៉ាគីស្ថាននិងចិន។តើភាគីចិនមានការវាយតម្លៃយ៉ាងម៉េចចំពោះរឿងនេះ? លោក Zhao Lijian បានឆ្លើយថា ភាគីចិនសូមសម្តែងការកោតសរសើរខ្ពស់ចំពោះការលើកឡើងរបស់លោក Muhammad Shahbaz Sharif ដែលបង្ហាញយ៉ាងពេញលេញពីការយកចិត្តទុកដាក់របស់លោកចំពោះដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសចិននាពេលខាងមុខ ហើយក៏បានឆ្លុះបញ្ចាំងពីកម្រិតខ្ពស់នៃទំនាក់ទំនងរវាងប្រទេសចិននិងប៉ាគីស្ថាននិងចំណងមិត្តភាពយ៉ាងជ្រាលជ្រៅរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

  លោក Zhao Lijian បន្តថា ប្រទេសចិនសូមស្វាគមន៍យ៉ាងកក់ក្តៅនិងទន្ទឹងរង់ចាំចំពោះដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោកនាយករដ្ឋមន្រ្តី Muhammad Shahbaz Sharif។

ក្រសួងការបរទេសចិនកោតសរសើរខ្ពស់ចំពោះការដែលនាយករដ្ឋមន្រ្តីប៉ាគីស្ថានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍របស់ប្រទេសចិននិងទំនាក់ទំនងរវាងប៉ាគីស្ថាននិងចិន