ខេត្តយូណានស្វែងរកប្រព័ន្ធក្រុមការងារបច្ចេកវិទ្យាពិសេសអន្តរជាតិ
ផ្កា phalaenopsid ផ្កាlily ដែលបង្កាត់ពូជនៅទីក្រុងគុនមីញ ក្លាយជាពូជដ៏មានប្រជាប្រិយភាពនៅផ្សារវៀតណាម។ មន្ទីរពិសោធន៍ថាមពលកកើតឡើងវិញចិន-ឡាវ បានផ្តល់ទឹកក្តៅនៃថាមពលព្រះអាទិត្យដល់សាលា និងមន្ទីរពេទ្យ។ ការប្រែប្រួលថ្មីគឺជាប្រសិទ្ធភាពមកពីខេត្តយូណានស្វែងរកប្រព័ន្ធក្រុមការងារបច្ចេកវិទ្យាពិសេសអន្តរជាតិតាំងពីឆ្នាំ ២០១៣ ។
លោក ហឹ វី ប្រធានការិយាល័យសហប្រតិបត្តិការនៃមន្ទីរបច្ចេកទេសខេត្តយូណាន បានរៀបរាប់ថា ខេត្តយូណានឈរលើមូលដ្ឋានទីតាំងភូមិសាស្ត្រ និងឧស្សហកម្ម ជុំវិញតម្រូវការបច្ចេកទេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់តំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ការជ្រើសរើសបុគ្គលិកការងារបច្ចេកទេស និងស្ថាប័នពាក់ព័ន្ធធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ គិតត្រឹមដល់បច្ចុបន្ននេះ មន្ទីរបច្ចេកទេសខេត្តយូណានបានចាត់ចែងក្រុមការងារបច្ចេកទេសអន្តរជាតិចំនួន៥ ក្រុម គឺ ចំនួន ៩២ នាក់ដល់ប្រទេសចំនួន ១៦ ដូចជាឡាវ វៀតណាម ថៃ ស្រីលង្កាជាដើម ដើម្បីធ្វើកិច្ចសហប្រតិបត្តិការអំពីវិស័យសេវាកម្មបច្ចេកទេស និងសេដ្ឋកិច្ចជាដើម ។
លោក ហ្វូ ហ្វាគួង ជាសហការីអ្នកស្រាវជ្រាវនៃវិទ្យាស្ថានដំណាំសេដ្ឋកិច្ចត្រូពិចនៃបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មខេត្តយូណាន ។ សព្វថ្ងៃ គាត់ធ្វើការអំពីការណែនាំបច្ចេកទេស និងការបណ្តុះបណ្តាលនៅប្រទេសឡាវ។ ដើម្បីលើកកម្រិតការដាំកាហ្វេ លោក ហ្វូ ហ្វាគួង បានបង្រៀនបុគ្គលិកការងារឡាវនូវបច្ចេកទេសនៃការដាំកាហ្វេដោយខ្លួនឯង ។ សព្វថ្ងៃ មានស្រុកចំនួន ៦ របស់ប្រទេសឡាវបានបង្កើតដីដាំកាហ្វេ ។
ប្រភព៖ប្រជាពលរដ្ឋដេលី
ដោយ ចាំង ហ្វេន លី ម៉ោងយៀន និងយ៉ាង វីមីង
អ្នកបកប្រែ៖刘蓉