ប្រទេសចិនរៀបចំកន្លែងសាកល្បងដំបូងសម្រាប់ដំណើរការរថយន្តតាក់ស៊ីដោយគ្មានមនុស្សបើក
2022-11-03 18:46:19
ប្រភព:ស៊ីហួចិន
នាថ្ងៃទី១ ខែវិច្ឆិកា នៅក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាក្រុងប៉េកាំងនៃប្រទេសចិន រថយន្តគ្មានមនុស្សបើកកំពុងដំណើរការនៅលើផ្លូវ រថយន្តនេះគឺ "កៅអីអ្នកបើកបរគ្មានមនុស្សបើក កៅអីនៅក្បែរអ្នកបើកបរមានអ្នកការពារសុវត្ថិភាព " ។ នៅក្នុងបន្ទប់បញ្ជារបស់កម្មវិធីបញ្ជាតាមអ៊ីនធើណែត ៥G បុគ្គលិកអាចត្រួតពិនិត្យ និងបញ្ជារថយន្តគ្មានមនុស្សបើកពីចម្ងាយ។
តំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាក្រុងប៉េកាំង គឺជាកន្លែងសាកល្បងដំបូងសម្រាប់ដំណើរការរថយន្តតាក់ស៊ីដោយគ្មានមនុស្សបើកទូទាំងប្រទេសចិន។ នៅទីនេះ រថយន្តតាក់ស៊ីដំណើរការដោយស្វ័យប្រវត្តិ បានចូលក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្ស៕
ប្រភព៖ស៊ីហួចិន
អ្នកសារព័ត៌មាន៖ផឹង ជឺយ៉ាង
អ្នកបកប្រែ៖ 李吒