ក្រសួងហិរញ្ញវត្ថុចិន៖ ប្រទេសចិននឹងជំរុញយ៉ាងសកម្មការបើកចំហចំពោះក្រៅប្រទេសដោយកម្រិតខ្ពស់ក្នុងវិស័យលទ្ធកម្មសាធារណៈរបស់រដ្ឋាភិបាល
ថ្ងៃទី៧ខែវិច្ឆិកា លោកXu Hongcaiអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសចិនបានថ្លែងថា ប្រទេសចិនបានធ្វើការខិតខំប្រឹងប្រែងជាប់ជានិច្ច ក្នុងការបង្កើតរបបលទ្ធកម្មសាធារណៈរបស់រដ្ឋាភិបាលដែលមានការប្រកួតប្រជែងដោយយុត្តិធម៌ បន្តធ្វើឱ្យបរិយាកាសអាជីវកម្មលទ្ធកម្មសាធារណៈរបស់រដ្ឋាភិបាលមានភាពកាន់តែប្រសើរឡើង។ សម្លឹងមើលទៅអនាគត ការបើកចំហនិងកិច្ចសហប្រតិបត្តិការ គឺជាតម្រូវការចាំបាច់ សម្រាប់ការចែករំលែកទីផ្សារលទ្ធកម្មសាធារណៈអន្តរជាតិ។ ប្រទេសចិននឹងជំរុញយ៉ាងសកម្មនូវការបើកចំហចំពោះក្រៅប្រទេសដោយកម្រិតខ្ពស់ក្នុងវិស័យលទ្ធកម្មសាធារណៈរបស់រដ្ឋាភិបាល។
លោកXu Hongcaiបានថ្លែងថា “ប្រទេសចិនប្រកាន់ខ្ជាប់នូវយុទ្ធសាស្រ្តបើកចំហចំពោះក្រៅប្រទេសដោយមិនងាករេ និងសកម្មជំរុញការបើកចំហចំពោះក្រៅប្រទេសដោយកម្រិតខ្ពស់ក្នុងវិស័យលទ្ធកម្មសាធារណៈរបស់រដ្ឋាភិបាល។” លោកXu Hongcaiបានថ្លែងថា ភាគីចិនសង្ឃឹមថា នឹងរួមជាភាគីនានា កសាងទីផ្សារលទ្ធកម្មសាធារណៈអន្តរជាតិដែលមានការប្រកួតប្រជែងដោយយុត្តិធម៌ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ ដើម្បីធ្វើឱ្យសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះអាចផ្តល់ផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនកាន់តែច្រើន។