ប្រទេសចិនចូលរួមយ៉ាងសកម្មនូវការអភិវឌ្ឍនិងគ្រប់គ្រងបណ្តាញអ៊ីនធើណែតសកល

2022-11-10 13:20:19
ប្រភព:CRI

ក្នុងនាមជាកិច្ចប្រជុំប្រចាំឆ្នាំលើកដំបូងដែលបើកធ្វើបន្ទាប់ពីការបង្កើតអង្គការអន្តរជាតិនៃមហាសន្និបាតបណ្តាញអ៊ីនធើណែតពិភពលោក កិច្ចប្រជុំកំពូលអ៊ូចិននៃមហាសន្និបាតបណ្តាញអ៊ីនធើណែតពិភពលោកឆ្នាំ២០២២នឹងធ្វើឡើងនៅថ្ងៃទី៩ខែវិច្ឆិកាក្រោមប្រធានបទ"រួមគ្នាកសាងពិភពបណ្តាញអ៊ីនធើណែត រួមគ្នាត្រួសត្រាយអនាគតឌីជីថល ពួតដៃគ្នាបង្កើតសហគមន៍រួមវាសនានៃលំហបណ្តាញអ៊ីនធើណែត”។

តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក ក្រោមការណែនាំនៃគំនិតសំខាន់របស់លោកស៊ីជីនភីងអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពី ប្រទេសខ្លាំងក្លាខាងបណ្តាញអ៊ីនធើណេត ប្រទេសចិនបានខំប្រឹងប្រែងចូលរួមការអភិវឌ្ឍនិងគ្រប់គ្រងបណ្តាញអ៊ីនធើណែតសកល ចូលរួមដោយម្ចាស់ការនូវការតាក់តែងស្តង់ដារបច្ចេកទេសអន្តរជាតិនៃបណ្តាញអ៊ីនធើណែត កិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធបណ្តាញអ៊ីនធើណែតនិងកិច្ចកសាងប្រព័ន្ធអភិបាលកិច្ចអន្តរជាតិនៃលំហបណ្តាញអ៊ីនធើណែត ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍនិងគ្រប់គ្រងបណ្តាញអ៊ីនធើណែតសកលឱ្យបោះជំហានទៅរកកម្រិតកាន់តែខ្ពស់។

ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុតនិងជាប្រទេសមានអ្នកប្រើអ៊ីនធើណែតច្រើនបំផុតលើពិភពលោកទាំងមូល ប្រទេសចិនបានសម្របទៅតាមចរន្តយុគសម័យបដិវត្តន៍ព័ត៌មានវិទ្យាដោយម្ចាស់ការ ប្រកាន់ខ្ជាប់គំនិតអភិវឌ្ឍន៍ស្តីពីការតម្កល់ទុកប្រជាជនជាស្នូល ពូនជ្រំកម្លាំងចលករថ្មីតាមរយៈព័ត៌មានវិទ្យា ជំរុញការអភិវឌ្ឍថ្មីដោយកម្លាំងចលករឌីជីថលថ្មី ដែលបានផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំដល់ការបង្កើតសហគមន៍រួមវាសនានៃលំហបណ្តាញអ៊ីនធើណែត៕

ប្រទេសចិនចូលរួមយ៉ាងសកម្មនូវការអភិវឌ្ឍនិងគ្រប់គ្រងបណ្តាញអ៊ីនធើណែតសកល