គោលនយោបាយធនធានមនុស្សរបស់ខេត្តយូណានជួយក្រុមហ៊ុនWALVAX រក្សាមនុស្សបាន

2022-11-10 15:20:37
ប្រភព:កាសែតក្រុង

ក្រុមហ៊ុនបច្ចេកទេសជីវសាស្ត្រWALVAX (ខាងក្រោមហៅកាត់ថា "ក្រុមហ៊ុនWALVAX ")ជាសហគ្រាសជីវឱសថបច្ចេកវិទ្យាខ្ពស់ដែលរួមបញ្ចូលនូវការស្រាវជ្រាវនិងអភិវឌ្ឍ ការផលិត និងការលក់ឱសថបច្ចេកវិទ្យាជីវសាស្ត្រ ដូចជាវ៉ាក់សាំងសម្រាប់មនុស្ស។ រហូតមកដល់ពេលនេះ ក្រុមច្នៃប្រឌិតថ្នាក់ខេត្តអំពីការស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំងនៃក្រុមហ៊ុនWALVAXបានសម្រេចនូវការស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំងផ្សំ(conjugate vaccine)(រួមទំាង ៥ ប្រភេទ)មានដូចជា13-Valent Pneumococcal Polysaccharide Conjugate Vaccine,Group A and C Meningococcal Polysaccharde Vaccine,Haemophilus Type b Conjugate Vaccine។

លោក ហួនជិន អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនWALVAXបានមានប្រសាសន៍ថា ក្រុមហ៊ុនWALVAXបានទទួលការគាំទ្រ និងជំនួយពីស្ថាប័នគ្រប់ថ្នាក់ក្នុងការសាងសង់គម្រោង ការស្រាវជ្រាវ និងអភិវឌ្ឍវិទ្យាសាស្ត្រ ការដោះស្រាយបញ្ហារស់នៅរបស់ធនធានមនុស្សជាដើម។ ក្រុមហ៊ុនWALVAXក៏បានទទួលប្រពៃណីដ៏ល្អ មនោសញ្ចេតនាសម្រាប់មាតុភូមិពីអ្នកជំនាញការវ៉ាក់សាំងជំនាន់ចាស់ យើងបានលើកកម្ពស់កម្រិតនៃការស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីតបស្នងដល់សង្គមដោយផលិតផលល្អប្រសើរជាងមុន។

លោក ហួនជិន គឺជាធនធានមនុស្សដែលត្រូវបាននាំមកខណៈពេលដល់ខេត្តយូណានដំបូងដើម្បីបង្កើតអាជីវកម្មលោកបានជួបប្រទះការលំបាក និងឧបសគ្គជាច្រើន។ ដោយសារទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុនៃគម្រោងបច្ចេកវិទ្យានៅពេលនោះ ផលិតផលដែលដឹកនាំស្រាវជ្រាវ និងអភិវឌ្ឍន៍ដោយលោកទើបបានលក់ក្នុងទីផ្សារដោយជោគជ័យទើបក្រុមហ៊ុនWALVAXមានការអភិវឌ្ឍយ៉ាងទូលំទូលាយដូចពេលបច្ចុប្បន្ននេះ។ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុងយូស៊ីជាក្រុងដំបូងគេក្នុងខេត្តយូណាន ដែលបានអនុវត្តការវាយតម្លៃឯករាជ្យសម្រាប់ធនធានមនុស្សកម្រិតខ្ពស់ក្នុងសហគ្រាស ជ្រើសរើសសហគ្រាសចំនួន ១១ លើកដំបូងជាសហគ្រាសដឹកនាំក្នុងខ្សែសង្វាក់និងអនុវត្តគម្រោងសាកល្បងនៃការវាយតម្លៃឯករាជ្យសម្រាប់ធនធានមនុស្សកម្រិតខ្ពស់។ សូមបញ្ជាក់ថា ធនធានមនុស្សកម្រិតខ្ពស់ដែលកំណត់ឯករាជ្យដោយសហគ្រាសនោះ នឹងអាចទទួលអត្ថប្រយោជន៍ពីគោលនយោបាយថ្នាក់ក្រុងអំពីការនាំមកនិងបណ្តុះបណ្តាលធនធានមនុស្សកម្រិតខ្ពស់ ចំពោះក្រុមហ៊ុនWALVAX គឺជាសហគ្រាសចូលរួមគម្រោងសាកល្បងជាលើកដំបូង៕

អ្នកបកប្រែ៖ 李吒

គោលនយោបាយធនធានមនុស្សរបស់ខេត្តយូណានជួយក្រុមហ៊ុនWALVAX រក្សាមនុស្សបាន