ខេត្តយូណានប្រទេសចិនបានផ្តល់ថវិការ៤ ពាន់លានយន់ជារៀងរាល់ឆ្នាំដើម្បីនាំចូលនិងបណ្ដុះបណ្ដាលធនធានមនុស្សកម្រិតខ្ពស់
2022-11-10 15:31:32
ប្រភព:ស៊ីនហួចិន
កាលពីថ្ងៃទី១២ខែវិច្ឆិកាពិព័រណ៍ការផ្លាស់ប្តូធនធានមនុស្សអន្តរជាតិខេត្តយូណានលើកទី៦ នឹងបើកសម្ពោធនៅទីក្រុងគុនមីង។នៅពេលនោះខេត្តយូណាននឹងនាំមកនូវធនធានមនុស្សកម្រិតខ្ពស់ជាង ១០០ នាក់ និងអ្នកវិទ្យាសាស្ត្រយុវជនជាង១០០នាក់នាំចូលសមិទ្ធិផលបច្ចេកវិទ្យាអន្តរជាតិជឿនលឿនជាង៥០ គម្រោងកិច្ចសហប្រតិបត្តិការដែលបានអនុវត្តជាង១០០ថែមទាំងបង្កើតយន្តការសហប្រតិបត្តិការធនធានមនុស្សនិងផ្ទេរបច្ចេកទេស ជាមួយប្រទេស ឬតំបន់ជាង១៥។
ខេត្តយូណានបានផ្តល់ថវិការ៤ ពាន់លានយន់ជារៀងរាល់ឆ្នាំដើម្បីនាំមកនិងបណ្ដុះបណ្ដាលធនធានមនុស្សកម្រិតខ្ពស់។ រហូតមកដល់ពេលនេះចំនួនធនធានមនុស្សលើវិជ្ជាជីរៈនៃខេត្តយូណានបានកើនឡើងពី ១.១៩៨លាននាក់ក្នុងឆ្នាំ២០១២ដល់ ១.៩០៤លាននាក់៕
អ្នកយកព័ត៌មាន៖ចៅ ភូហ្វាន
អ្នកបកប្រែ៖ 李吒