ខេត្តយូណានប្រទេសចិនមមាញឹកក្នុងការចុះហត្ថលេខា និងបញ្ជាទិញនៅពិព័រណ៍នាំចូលអន្តរជាតិចិន

2022-11-11 20:51:14
ប្រភព:កាសែតយូណានដេលី

កាលពីថ្ងៃទី១០ ខែវិច្ឆិកា ពិព័រណ៍នាំចូលអន្តរជាតិចិន(CIIE)លើកទី៥បានបិទបញ្ចប់នៅទីក្រុងសៀងហៃ។ CIIE នៅឆ្នាំនេះ សហគ្រាសដែលចូលរួមពិព័រណ៍មានជំនាញ និងគុណភាពកាន់តែខ្ពស់ ការពិភាក្សារវាងសហគ្រាសកាន់តែស៊ីគ្នា។ ក្រុមពាណិជ្ជកម្មខេត្តយូណានដែលបានចូលរួមពិព័រណ៍រយៈពេល ៥ ឆ្នាំជាប់ៗគ្នា បានចែករំលែកកាលានុវត្តភាពទីផ្សារទៅគ្រប់ភាគីមមាញឹកក្នុងការចុះហត្ថលេខា និងបញ្ជាទិញខ្លឹមសារនៃ"រទេះទិញទំនិញ" របស់ខេត្តយូណានកាន់តែសម្បូរបែប។

ក្នុងអំឡុងពេល CIIE ក្នុងពិធីចុះហត្ថលេខាសាខាក្រុមស៊ីសួនប៉ាន់ណានៃក្រុមពាណិជ្ជកម្មខេត្តយូណាន សហគ្រាសចំនួន ៨ នៅខេត្តយូណានបានចុះហត្ថលេខាលើការបញ្ជាទិញចំនួន ២៦០ លានដុល្លារអាមេរិកជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ការចិញ្ចឹមសត្វ កូថុង ប្រទេសឡាវដែលផ្តោតសំខាន់លើកៅស៊ូ អំពៅ សាច់គោជាដើម។

 

 

លើកនេះ ក្រុមពាណិជ្ជកម្មនៃគណៈកម្មាធិការអនាម័យ និងសុខភាពខេត្តយូណាន បានរៀបចំមន្ទីរពេទ្យថ្នាក់ខេត្តជាង១០ ដើម្បីចូលរួមក្នុងពិព័រណ៍ដាក់បញ្ជាទិញ។ លោក ស៊ូ ជួន អនុប្រធានមន្ទីរពេទ្យទីពីរនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រគុនមីញ បានណែនាំថា ការបង្ហាញផលិតផលជឿនលឿនក្នុង CIIE អាចជម្រុញការផ្លាស់ប្តូរបច្ចេកទេស និងការសិក្សាស្រាវជ្រាវប្រកបដោយប្រសិទ្ធភាពក្នុងប្រទេសចិន និងបរទេស ហើយបង្ខំឱ្យបច្ចេកទេស និងផលិតផលរបស់សហគ្រាសក្នុងស្រុកចិនវិវឌ្ឍន៍ទៅមុខដោយឥតឈប់ឈរ៕

អ្នកសារព័ត៌មាន៖ ហាន ឈេងយួន  ហឺ រុង  ឈេង ហ្វី

អ្នកបកប្រែ៖ 李吒

ខេត្តយូណានប្រទេសចិនមមាញឹកក្នុងការចុះហត្ថលេខា និងបញ្ជាទិញនៅពិព័រណ៍នាំចូលអន្តរជាតិចិន