ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី ៥ មានគោលដៅទំហំពាណិជ្ជកម្មប្រចាំឆ្នាំចំនួន ៧៣,៥២ ពាន់លានដុល្លារ

2022-11-11 20:56:27
ប្រភព:ស៊ីនហួចិន

ពិព័រណ៍នាំចូលអន្តរជាតិចិន(CIIE)លើកទី៥បានបិទបញ្ចប់នៅថ្ងៃទី១០។ CIIEលើកនេះ មានគោលដៅទំហំពាណិជ្ជកម្មកើនឡើង ៣.៩%បើធៀបនឹងកម្មវិធីលើកមុន។

ក្នុង CIIEលើកនេះ ពិព័រណ៍ធុរកិច្ចសហគ្រាសមានសហគ្រាសកំពូលទំាង ៥០០ លើពិភពលោក និងសហគ្រាសឈានមុខចំនួន ២៨៤ បានចូលរួម ចំនួននេះច្រើនជាងមុន ហើយអត្រាវិលត្រឡប់ខ្ពស់ជិត៩០%ដែលខ្ពស់ជាងកម្មវិធីលើកមុន។ វេទិកាពិព័រណ៍ឌីជីថលដែលបានបង្កើតឡើងជាលើកដំបូងបានទាក់ទាញក្រុមហ៊ុនបច្ចេកទេស និងបរិក្ខារចំនួន៣៦៨ឱ្យចូលរួមតាមអ៊ីនធើណែត ហើយបានរៀបចំការផ្សាយផ្ទាល់ ឬផ្សាយឡើងវិញចំនួន ៦៤ លើក  ដែលមានអ្នកចូលទស្សនាឡើងដល់ ៦០ ម៉ឺនដង។ នៅក្នុងពិព័រណ៍ប្រទេសតាមអ៊ីនធើណែត មានពន្លាពិព័រណ៍ឌីជីថលដែលទើបសាងសង់ថ្មីដោយបង្ហាញមុខប្រទេស និងអង្គការអន្តរជាតិចំនួន ៦៩ ភាគីតាំងពិព័រណ៍ទាំងអស់បានបង្ហាញយ៉ាងពេញលេញនូវខ្លឹមសារដ៏អស្ចារ្យរបស់ពួកគេនៅក្នុងវិស័យដូចជាការច្នៃប្រឌិតបច្ចេកវិទ្យា វប្បធម៌ និងសិល្បៈ បរិយាកាសវិនិយោគ។ល។ ចំនួននៃការចូលទស្សនាកើនឡើង ៥៩ លាននាក់ លើសពីកម្មវិធីលើកមុន។

អ្នកសារព័ត៌មាន៖ ចូវ រុយ  យាន់ ហ្វូជិន

អ្នកបកប្រែ៖ 李吒

ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី ៥ មានគោលដៅទំហំពាណិជ្ជកម្មប្រចាំឆ្នាំចំនួន ៧៣,៥២ ពាន់លានដុល្លារ