សមិទ្ធផលបច្ចេកវិទ្យាឈានមុខចំនួន១៥ត្រូវបានប្រកាសលើកិច្ចប្រជុំកំពូលអ៊ូជិននៃមហាសន្និបាតបណ្តាញអ៊ីនធើណេតពិភពលោកឆ្នាំ២០២២

2022-11-11 21:03:50
ប្រភព:ការសែត CCTV

កាលពីថ្ងៃទី៩ ខែវិច្ឆិកា "កិច្ចប្រជុំកំពូលអ៊ូជិននៃមហាសន្និបាតបណ្តាញអ៊ីនធើណេតពិភពលោក" បានបើកសម្ពោធនៅទីឃុំអ៊ូជិនក្រុងចាស៊ីន ខេត្តជឺជាំង។បច្ចេកទេសថ្មី និងផលិតផលថ្មីដែលមកពីវិស័យដូចជាបច្ចេកវិទ្យាAI,Metaverse,Big Dataនិងសុវត្ថិភាពបណ្តាញអ៊ីនធើណែត ត្រូវបានបង្ហាញមុខនៅក្នុងកិច្ចប្រជុំ។សមិទ្ធផលបច្ចេកវិទ្យាឈានមុខចំនួន១៥ត្រូវបានប្រកាសពីកិច្ចប្រជុំកំពូលនេះ។

មហាសន្និបាតនេះធ្វើឡើងក្រោមប្រធានបទ "រួមកសាងពិភពលោកបណ្តាញអ៊ីនធើណែត រួមបង្កើតអនាគតឌីជីថល――ការពួតដៃគ្នាដើម្បីកសាងសហគមន៍វាសនាលំហបណ្តាញអ៊ីនធើណែត" បានរៀបចំសម័យប្រជុំពេញអង្គចំនួន ១ និងអនុវេទិកាចំនួន ២០។

កិច្ចប្រជុំកំពូលអ៊ូជិនលើកនេះ ជាកិច្ចប្រជុំប្រចាំឆ្នាំលើកដំបូងបន្ទាប់ពីការបង្កើតអង្គការអន្តរជាតិនៃមហាសន្និបាតបណ្តាញអ៊ីនធើណេតពិភពអ្នកតំណាងជិត ២០០០នាក់ដែលមកពីប្រទេសនិងតំបន់ជាង១២០បានចូលរួមកិច្ចប្រជុំនេះតាមអ៊ីនធើណែតឬនៅកន្លែងផ្ទាល់៕

អ្នកសារព័ត៌មាន៖ ចាំង ហាន

អ្នកបកប្រែ៖ 李吒

សមិទ្ធផលបច្ចេកវិទ្យាឈានមុខចំនួន១៥ត្រូវបានប្រកាសលើកិច្ចប្រជុំកំពូលអ៊ូជិននៃមហាសន្និបាតបណ្តាញអ៊ីនធើណេតពិភពលោកឆ្នាំ២០២២