ខេត្តយូណានប្រទេសចិនរៀបចំសន្និសីទផ្លាស់ប្តូរធនធានមនុស្សអន្តរជាតិយូណានលើកទី៦ ដើម្បីទាក់ទាញធនធានមនុស្សក្នុង និងក្រៅប្រទេសចិន

2022-11-15 16:32:18
ប្រភព:កាសែតយូណានដេលី

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា សន្និសីទផ្លាស់ប្តូរធនធានមនុស្សអន្តរជាតិយូណានលើកទី៦ កំពុងប្រារព្ធឡើងនៅទីក្រុងគុនមីញ ខេត្តយូណាន ប្រទេសចិន។

សន្និសីទនេះនឹងរៀបចំតាមបណ្តាញអ៊ីនធើណែត និងកន្លែងផ្ទាល់ ក្រោមប្រធានបទ "ប្រមូលផ្តុំធនធានមនុស្សនៅយូណាន រួមស្វែងរកការអភិវឌ្ឍថ្មី" ហើយរៀបចំសកម្មភាព ១៣ ដោយចែកជាប្រធានបទតូច ៣ គឺ ការនាំយកធនធានមនុស្សចូលមកយូណាន ការប្រមូលផ្តុំធនធានមនុស្សអភិវឌ្ឍន៍យូណាន ការទាក់ទាញធនធានមនុស្សជួយយូណានអភិវឌ្ឍន៍ដោយវិបុលភាព ដើម្បីទាក់ទាញធនធានមនុស្សក្នុង និងក្រៅប្រទេសចិនក្នុងការអភិវឌ្ឍខេត្តយូណាន។

គោលដៅរួមនៃសន្និសីទផ្លាស់ប្តូរធនធានមនុស្សអន្តរជាតិ គឺផ្តោតលើការកសាងតំបន់ខ្ពង់រាបថ្មី ដែលមានធនធានមនុស្សនៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ និងមជ្ឈមណ្ឌលធនធានមនុស្សក្នុងតំបន់ តាមរយៈការរៀបចំដោយកម្រិតខ្ពស់នូវសកម្មភាពទាក់ទាញការវិនិយោគ និងទាក់ទាញធនធានមនុស្ស ដើម្បីផ្សព្វផ្សាយគោលនយោបាយអំពីធនធានមនុស្សរបស់ខេត្តយូណាន ពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការធនធានមនុស្សអន្តរជាតិ សហការក្នុងការបង្កើតសហគមន៍រួមនវានុវត្តន៍ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ឯនាយសមុទ្រ មជ្ឈមណ្ឌលនវានុវត្តន៍ Offshore ទាក់ទាញធនធានមនុស្សកម្រិតខ្ពស់ជាង ១០០ នាក់ និងអ្នកវិទ្យាសាស្ត្រយុវជនជាង ១០០ នាក់ នាំចូលសមិទ្ធិផលបច្ចេកវិទ្យាអន្តរជាតិជឿនលឿនជាង៥០ គម្រោងកិច្ចសហប្រតិបត្តិការដែលបានអនុវត្តជាង១០០ ថែមទាំងបង្កើតយន្តការសហប្រតិបត្តិការធនធានមនុស្ស និងផ្ទេរបច្ចេកទេសជាមួយប្រទេស ឬតំបន់ជាង១៥ ដើម្បីផ្តល់នូវការគាំទ្រធនធានមនុស្ស និងការធានាខាងបញ្ញាដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃខេត្តយូណាន។

សន្និសីទផ្លាស់ប្តូរធនធានមនុស្សអន្តរជាតិយូណានបានរៀបចំ ៥ លើក ហើយបានក្លាយជាវេទិកាកម្រិតខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការនវានុវត្តន៍បច្ចេកវិទ្យាអន្តរជាតិ និងការផ្លាស់ប្តូររធនធានមនុស្សអន្តរជាតិរបស់ខេត្តយូណាន​​​​ ដែលបានដើរតួនាទីជាស្ពានយ៉ាងសំខាន់ក្នុងការជ្រើសរើសបុគ្គលិក ការផ្លាស់ប្តូរចំណេះដឹង ការទាក់ទាញកទុនវិនិយោគ ការចរចារគម្រោងជាដើម។ សូមបញ្ជាក់ថា កាលពីមុន សន្និសីទនេះបាននាំមកនូវធនធានមនុស្សកម្រិតខ្ពស់ក្នុង និងក្រៅប្រទេសចិនសរុបចំនួន ៣៧១ នាក់ ថែមទាំងជំរុញគម្រោងដែលមានធនធានមនុស្ស និងចំណេះដឹងចំនួន២៧០ មកអនុវត្តនៅខេត្តយូណាន៕

អ្នកបកប្រែ៖ Li Zha

ខេត្តយូណានប្រទេសចិនរៀបចំសន្និសីទផ្លាស់ប្តូរធនធានមនុស្សអន្តរជាតិយូណានលើកទី៦ ដើម្បីទាក់ទាញធនធានមនុស្សក្នុង និងក្រៅប្រទេសចិន