ខេត្តយូណាន ប្រទេសចិននឹងចែកកាត"ធនធានមនុស្សខេត្តយូណាន" ចំនួន ៥០០០ កាត ដល់ធនធានមនុស្សកម្រិតខ្ពស់នៅឆ
2022-11-15 16:36:22
ប្រភព:កាសែតយូណានដេលី
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ខេត្តយូណាននៃប្រទេសចិនបានប្រារព្ធកម្មវិធីចែកកាត"ធនធានមនុស្សខេត្តយូណាន"ជាលើកដំបូងនៅក្នុងពិធីសម្ពោធនៃសន្និសីទផ្លាស់ប្តូរធនធានមនុស្សអន្តរជាតិយូណានលើកទី៦ នៅឆ្នាំនេះ ខេត្តយូណាននឹងចែកកាត "ធនធានមនុស្សខេត្តយូណាន" ចំនួន ៥០០០ កាតដល់ធនធានមនុស្សកម្រិតខ្ពស់ដែលបានបំពេញតាមលក្ខខណ្ឌ។
កាត "ធនធានមនុស្សខេត្តយូណាន" អាចផ្តល់សេវាកម្មចំនួន២៦ ក្នុងផ្នែក១២ គ្របដណ្តប់លើការធានារ៉ាប់រងផ្នែកសុខាភិបាល ការអប់រំកុមារ ការងារប្តីប្រពន្ធ (កូន) ការចុះឈ្មោះបញ្ជីគ្រួសារ ការធានាលំនៅដ្ឋាន ការធានារ៉ាប់រងសង្គម សេវាកម្មពន្ធដារ សេវាកម្មចេញចូលច្រក និងគយ ការដឹកជញ្ជូន សេវាកម្មសណ្ឋាគារ សេវាកម្មទេសចរណ៍ សេវាកម្មហិរញ្ញវត្ថុ។ល។
អ្នកសារព័ត៌មាន៖ ឡាង ជីងជីង
អ្នកបកប្រែ៖ Li Zha