វេទិកាសហគ្រិនពិភពលោក ទានឈឺ ប្រារព្ធនៅខេត្តយូណានប្រទេសចិន
ថ្ងៃទី១៣ ខែវិច្ឆិកា វេទិកាសហគ្រិនពិភពលោក ទានឈឺ ត្រូវបានប្រារព្ធឡើងនៅទីក្រុងគុនមីញ ខេត្តយូណាន ប្រទេសចិន។
ក្នុងវេទិកានេះ មានអ្នកតំណាងសរុបជាង ២០០ រូបដែលមកពីស្ថាប័ន សាកលវិទ្យាល័យ និងសហគ្រាសពាក់ព័ន្ធក្នុង និងក្រៅប្រទេសចិនបានចូលរួម ហើយសហគ្រិនល្បីៗចំនួន ៤ រូប និងអ្នកស្រាវជ្រាវបរទេស ១ រូប ត្រូវបានអញ្ជើញឱ្យថ្លែងសុន្ទរកថាគន្លឹះ សហគ្រិនទាំងអស់ធ្វើការផ្លាស់ប្តូរ និងចរចារកិច្ចសហប្រតិបត្តិការ ដោយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ថាមពលបៃតង ជីវវេជ្ជសាស្ត្រ និងឧស្សាហកម្មផ្សេងទៀត និងការបណ្តុះបណ្តាលធនធានមនុស្ស ថែមទាំងរៀបចំវេទិកាតុមូលបណ្តុះបណ្តាលធនធានមនុស្សក្នុងការអភិវឌ្ឍឧស្សាហកម្មសំខាន់ សកម្មភាពពិសេសអំពីឧស្សាហកម្មផលិតកម្មជឿនលឿន និងសកម្មភាពសហគ្រិនចរចារពិសេសអំពីជីវវេជ្ជសាស្ត្រ។
នៅក្នុងវេទិកានេះ គម្រោងសហប្រតិបត្តិការសំខាន់ៗចំនួន ៨ ដូចជាឧទ្យានឧស្សាហកម្មកសិកម្មទំនើប អាននីង ជាដើម ត្រូវបានចុះហត្ថលេខារួមគ្នា៕
អ្នកសារព័ត៌មាន៖ Zhu Hai
អ្នកបកប្រែ៖ Li Zha