ក្រសួងការបរទេសចិន៖ ប្រទេសចិននិងបណ្តាប្រទេសអាស៊ានមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង

2022-11-15 16:43:46
ប្រភព:cri

នាពេលថ្មីៗកន្លងទៅនេះ ក្នុងកិច្ចប្រជុំកំពូលចិននិងអាស៊ាន ប្រទេសចិននិងបណ្តាប្រទេសអាស៊ានបានរួមគ្នាចេញផ្សាយ《សេចក្តីថ្លែងការណ៍រួមស្តីពីការរំលឹកខួបលើកទី ២០ នៃការចុះហត្ថលេខាលើ"សេចក្តីប្រកាសប្រតិបត្តិបណ្តាភាគីសមុទ្រចិនខាងត្បូង"》។ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងពេលឆ្លើយតបទៅនឹងសំណួរថា ការចេញផ្សាយ 《សេចក្តីថ្លែងការណ៍》នេះបង្ហាញពីការប្តេជ្ញាចិត្តនិងជំនឿចិត្តរបស់ប្រទេសចិននិងបណ្តាប្រទេសអាស៊ានក្នុងការរួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ហើយបង្ហាញឱ្យឃើញម្តងទៀតថា ប្រទេសចិននិងបណ្តាប្រទេសអាស៊ានមានសមត្ថភាព មានជំនឿចិត្តនិងមានតម្រិះប្រាជ្ញាគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ។

លោកស្រី Mao Ning បានបន្តថា 《សេចក្តីថ្លែងការណ៍》នេះសន្យាថា នឹងបន្តអនុវត្ត《សេចក្តីប្រកាសប្រតិបត្តិសមុទ្រខាងត្បូង》ប្រកបដោយប្រសិទ្ធភាពនិងគ្រប់ជ្រុងជ្រោយ ប្រកាន់ខ្ជាប់នូវការដោះស្រាយវិវាទដោយសន្តិវិធីតាមរយៈការចរចានិងការពិគ្រោះពិភាក្សាដោយរដ្ឋអធិបតេយ្យដែលពាក់ព័ន្ធផ្ទាល់ បន្តជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យដូចជាការពារបរិស្ថានសមុទ្រ សិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រសមុទ្រ ការធ្វើនាវាចរណ៍តាមសមុទ្រនិងសុវត្ថិភាពនាវាចរណ៍ ការរុករកនិងជួយសង្គ្រោះនិងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនជាដើម ដើម្បីឈានដល់"ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង" ដែលមានប្រសិទ្ធភាពនិងមានខ្លឹមសារជាក់ស្តែងដែលស្របតាមច្បាប់អន្តរជាតិបូក រួមទាំង《អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ》៕

ក្រសួងការបរទេសចិន៖ ប្រទេសចិននិងបណ្តាប្រទេសអាស៊ានមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង