សិក្ខាសាលារវាងយុវជននិងក្មេងជំទង់ដែលចូលរួមកម្មវិធីបោះជំរំ"maker"និងគ្រូបង្រៀនស្តីពី"ខ្សែក្រវាត់និងផ្លូវ"លើកទី ៦ បានបើកធ្វើ
នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ សិក្ខាសាលារវាងយុវជននិងក្មេងជំទង់ដែលចូលរួមកម្មវិធីបោះជំរំ"maker"និងគ្រូបង្រៀនស្តីពី"ខ្សែក្រវាត់និងផ្លូវ"លើកទី ៦ បានបើកធ្វើដែលសហការរៀបចំដោយសមាគមវិទ្យាសាស្រ្តនិងបច្ចេកទេសចិន ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិន រដ្ឋបាលភូមិភាគស្វយ័តក្វាំងស៊ីនិងរដ្ឋបាលក្រុង Chongqing បានបើកធ្វើនៅទីក្រុង Nanning ភូមិភាគស្វយ័តក្វាំងស៊ី ។ លោក Meng Qinghai អនុប្រធាននៃសមាគមវិទ្យាសាស្រ្តនិងបច្ចេកទេសចិន លោក Huang Ribo អនុប្រធានសភាប្រឹក្សានយោបាយនៃភូមិភាគស្វយ័តក្វាំងស៊ីនិងជាប្រធានសមាគមវិទ្យាសាស្រ្តនិងបច្ចេកទេសភូមិភាគក្វាំងស៊ីព្រមនិងលោក Skalli Wafa ប្រធានផ្នែកអប់រំនិងវិទ្យាសាស្ត្រនៃអង្គការអន្តរបណ្ឌិត្យសភាវិទ្យាសាស្ត្រអន្តរជាតិជាដើមបានអញ្ជើញចូលរួមព្រមទាំងថ្លែងសុន្ទរកថាតាមរបៀបអនឡាញឬនៅកន្លែងផ្ទាល់ ។
លោក Meng Qinghai បានលើកឡើងថា សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានគ្រោងផែនទីបង្ហាញផ្លូវដ៏មហិមានៃការធ្វើទំនើបកម្មតាមបែបផែនចិន ហើយបានបើកទំព័រថ្មីសម្រាប់ការធ្វើកិច្ចសហប្រតិបត្តិការដ៏មេត្រីភាពរវាងចិននិងបណ្តាប្រទេសនានា ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សមាគមវិទ្យាសាស្រ្តនិងបច្ចេកទេសចិនបានរួមសហការជាមួយអង្គការវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាជាង ១០០ ដែលបូករួមទាំងអង្គការអន្តរបណ្ឌិត្យសភាវិទ្យាសាស្ត្រអន្តរជាតិផងបានធ្វើឱ្យស៊ីជម្រៅជាបន្តបន្ទាប់នូវការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាស្តីពី"ខ្សែក្រវ៉ាត់និងផ្លូវ" ហើយបានបង្កើតជាសកម្មភាពល្បីឈ្មោះមួយចំនួនដែលមានឥទ្ធិពលយ៉ាងស៊ីជម្រៅនិងវែងឆ្ងាយនិងអត្ថន័យវិជ្ជមាន ដូចជាសកម្មភាព"maker"របស់យុវជននិងក្មេងជំទង់ស្តីពី"ខ្សែក្រវាត់និងផ្លូវ"ជាដើម ។
លោក Huang Ribo បានរំពឹងថា ឆ្លងតាមរយៈការៀបចំសិក្ខាសាលារវាងយុវជននិងក្មេងជំទង់ដែលចូលរួមកម្មវិធីបោះជំរំ"maker"និងគ្រូបង្រៀនស្តីពី"ខ្សែក្រវាត់និងផ្លូវ"ដើម្បីបង្កើតជាវេទិការសហប្រតិបត្តិការអន្តរជាតូបនីយកម្ម ក៏ដូចជាផ្សាយទូលាយចំណេះដឹងខាងវិទ្យាសាស្ត្រ ផ្សព្វផ្សាយគំនិតវិទ្យាសាស្ត្រនិងស្មារតីវិទ្យាសាស្ត្រក្នុងន័យជំរុញការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះក្នុងក្របខណ្ឌកាន់តែធំ ស្រទាប់កាន់តែស៊ីជម្រៅនិងកម្រិតកាន់តែខ្ពស់ ។
បន្ទាប់ពីបើកធ្វើសិក្ខាសាលានេះ សិស្សានុសិស្សមកពីប្រទេសអាស៊ានដូចជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃនិងកម្ពុជាជាដើមបានប្រកួតប្រជែងជាមួយសិស្សានុសិស្សរបស់ភូមិភាគក្វាងស៊ីក្នុងកម្មវិធីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែលគួរឱ្យចាប់អារម្មណ៍មួយចំនួនដែលបានជំរុញការរៀនសូត្រពីគ្នាទៅវិញទៅមករវាងគ្រូបង្រៀននិងសិស្សានុសិស្សរបស់ប្រទេសចិននិងប្រទេសអាស៊ាន ៕