រថយន្តថាមពលថ្មីចិនផ្តល់ការធានាក្នុងការធ្វើដំណើរសម្រាប់កិច្ចប្រជុំកំពូល G២០
2022-11-16 18:11:57
ប្រភព:ស៊ីនហួចិន កាសែតប្រជាជនដេលី
ថ្មីៗនេះ រថយន្តថាមពលថ្មី Air ev ចំនួន ៣០០ គ្រឿង ដែលផលិតដោយក្រុមហ៊ុន ShanghaiGeneralMotorsWuling (SGMW)(ឥណ្ឌូនេស៊ី) បានប្រើប្រាស់នៅកោះបាលីរបស់ប្រទេសឥណ្ឌូនេស៊ី ដែលជាកន្លែងរៀបចំកិច្ចប្រជុំកំពូល G២០ ធ្វើជារថយន្តប្រើប្រាស់ជាផ្លូវការដើម្បីធ្វើដំណើរប្រចាំថ្ងៃសម្រាប់គណៈប្រតិភូ និងគណៈកម្មាធិកានានា។
រថយន្តថាមពលថ្មីនេះ អាចធ្វើដំណើរបាន ២០០ គីឡូម៉ែត្រក្នុងពេលសាកពេញ ដែលអាចបំពេញតម្រូវការប្រើប្រាស់រថយន្តរបស់កិច្ចប្រជុំកំពូលG២០។
ចាប់តាំងពីឆ្នាំ ២០១៥ មក រោងចក្រផលិតរថយន្តនៅខេត្ត Java ប្រទេសឥណ្ឌូនេស៊ី នៃក្រុមហ៊ុន SGMW(ឥណ្ឌូនេស៊ី)បានពង្រីកកាន់តែធំជាបន្តបន្ទាប់ ដោយបង្កើតការងារជាង ១ ម៉ឺនកន្លែងដោយផ្ទាល់ និងប្រយោលក្នុងតំបន់៕
អ្នកយកព័ត៌មាន៖ ហ្សូ ខាណាន
អ្នកបកប្រែ៖Li Zha