អង្គការសហប្រជាជាតិ៖ ចំនួនប្រជាជនពិភពលោកបានកើនដល់៨ពាន់លាននាក់ក្នុងថ្ងៃនេះ
2022-11-16 18:15:53
ប្រភព:ស៊ីហួចិន
អង្គការសហប្រជាជាតិបានប្រកាសថា ចំនួនប្រជាជនពិភពលោកបានកើនដល់៨ពាន់លាននាក់ក្នុងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។
នៅឆ្នាំ២០២២ តំបន់ដែលមានប្រជាជនច្រើនជាងគេទាំងពីរលើពិភពលោកគឺនៅទ្វីបអាស៊ី៖ ក្នុងចំណោមនោះ អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍មានប្រជាជនចំនួន ២.៣ ពាន់លាននាក់ (ប្រហែល ២៩% នៃចំនួនប្រជាជនពិភពលោក) អាស៊ីកណ្តាល និងខាងត្បូងមានប្រជាជនចំនួន ២.១ ពាន់លាននាក់ (ប្រហែល ២៦% នៃចំនួនប្រជាជនពិភពលោក)។ ប្រទេសឥណ្ឌាត្រូវបានគេរំពឹងថា នឹងក្លាយជាប្រទេសដែលមានប្រជាជនច្រើនបំផុតលើពិភពលោកនៅឆ្នាំ ២០២៣ ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Guterres បាននិយាយថា នេះជាខណៈពេលដែលមនុស្សជាតិត្រូវគិតពិចារណាអំពីការទទួលខុសត្រូវរួមគ្នាសម្រាប់ភពផែនដី។ គេហទំព័ររបស់អង្គការសហប្រជាជាតិបង្ហាញថា អត្រាកំណើនសរុបនៃចំនួនប្រជាជនពិភពលោកកំពុងធ្លាក់ចុះ។
អ្នកបកប្រែ៖Li Zha