សំឡេងពិព័រណ៍អាស៊ីខាងត្បូងលើកទី ៦ |ពាណិជ្ជករថៃ SUPHONG CHIRATHAMMANIT រំពឹងថាផលិតផលនឹងលក់ដាច់ជាថ្ម

2022-11-17 16:55:20
ប្រភព:កាសែតយូណានដេលី

ចាប់ពីការប្រារព្ធឡើងជាលើកដំបូងនៅឆ្នាំ ២០១៣ មក ពិព័រណ៍អាស៊ីខាងត្បូង បានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ទំនាក់ទំនងការទូតពហុភាគី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិន និងអាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ ក៏ដូចជាបណ្តាប្រទេសនានាលើពិភពលោក។

ប្រជាជនថៃ SUPHONG CHIRATHAMMANIT បាន​រស់នៅ​ក្នុង​ទីក្រុងគុនមីញ ខេត្តយូណាន ប្រទេស​ចិន អស់​រយៈពេល​ជាង​ ១០​ ឆ្នាំ​​ហើយ។ នៅឆ្នាំ២០១០ គាត់បានមកទីក្រុងគុនមីញដើម្បីបន្តការសិក្សា។ បន្ទាប់ពីបញ្ចប់ការសិក្សា គាត់បន្តស្នាក់នៅក្នុងក្រុងគុនមីញ ហើយបានក្លាយជាម្ចាស់ហាងលក់អាហារសម្រន់។ ឥឡូវនេះ គាត់បានបញ្ចូលខ្លួននៅក្នុងការរស់នៅក្រុងគុនមីញ ហើយបានបើកហាងចំនួនពីរជាមួយនឹងដំណើរការយ៉ាងល្អ ។

លោក SUPHONG CHIRATHAMMANIT បាននិយាយថា "ក្នុងពិព័រណ៍អាស៊ីខាងត្បូងប្រចាំឆ្នាំ បរិមាណនៃការលក់ផលិតផលរបស់យើងបានកើនឡើង អតិថិជនរបស់យើងក៏កើនឡើងផងដែរ។ នាពេលបច្ចុប្បន្ននេះ បរិមាណទំនិញរបស់យើងគ្រប់គ្រាន់ យើងបានត្រៀមខ្លួនរួចដើម្បីទទួលពិព័រណ៍អាស៊ីខាងត្បូងលើកទី៦" ។ លោកបានបន្ថែមថា កាលពីមុន ទីក្រុងគុនមីញមានផលិតផលនាំចូលពីអាស៊ីអាគ្នេយ៍មិនសូវច្រើនទេ ដូច្នេះ គាត់បានចូលរួមពិព័រណ៍អាស៊ីខាងត្បូងដោយលក់សិប្បកម្មថៃដូចជាកាបូប គ្រឿងអលង្ការជាដើម ដែលទទួលបានការពេញនិយមពីអ្នកចូលរួមពិព័រណ៍។ ក្រោយមក គាត់បានរកឃើញថា អ្នកប្រើប្រាស់នៅខេត្តយូណានមានតម្រូវការលើអាហារសម្រន់ថៃកាន់តែខ្លាំង ដូច្នេះ គាត់បានបង្កើតអាជីវកម្មលក់អាហារសម្រន់។ សព្វ​ថ្ងៃ​ ទីផ្សារ​អាហារ​សម្រន់​នៅ​តែបន្តពង្រីកយ៉ាងទូលំទូលាយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

ក្នុងហាងលក់អាហារសម្រន់របស់ SUPHONG CHIRATHAMMANIT មានផលិតផលចំនួនជាង ៣០០ ប្រភេទ ក្នុងចំណោមនោះ ផលិតផលថៃដែលត្រូវគេពេញនិយម មានដូចជាទឹកសណ្តែក ទឹកសូដា ភេសជ្ជៈ និងគ្រឿងទេសជាដើម។ ក្រៅពីផលិតផលថៃ បច្ចុប្បន្ននេះក៏មានលក់ផលិតផលពីប្រទេសវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ជាដើម ហើយបរិមាណនៃការលក់ក៏មានច្រើនដែរ។ ទោះបីជាបានរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ក៏ដោយ ប៉ុន្តែ SUPHONG CHIRATHAMMA មានទំនុកចិត្តលើបរិយាកាសអាជីវកម្មរបស់ប្រទេសចិនថា "សេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេសចិនបានបន្តកើនឡើង ប្រាក់ចំណូលរបស់ប្រជាជនក៏បន្ថែមពីមួយឆ្នាំទៅមួយឆ្នាំសម្រាប់អ្នកធ្វើអាជីវកម្ម ទីផ្សារនេះនៅតែមានភាពទាក់ទាញខ្លាំងណាស់" ។

SUPHONG CHIRATHAMMANIT និយាយថា "ខ្ញុំទន្ទឹងរង់ចាំការប្រារព្ធអាស៊ីខាងត្បូងលើកទី ៦ ដើម្បីណែនាំផលិតផលថៃកាន់តែច្រើនដល់អ្នកប្រើប្រាស់ចិន៕

អ្នកសារព័ត៌មាន៖ ឆៃ មឹង

អ្នកបកប្រែ៖ Li Zha

សំឡេងពិព័រណ៍អាស៊ីខាងត្បូងលើកទី ៦ |ពាណិជ្ជករថៃ SUPHONG CHIRATHAMMANIT រំពឹងថាផលិតផលនឹងលក់ដាច់ជាថ្ម