សំឡេងពិព័រណ៍អាស៊ីខាងត្បូងលើកទី ៦ |អ្នកបកប្រែ Ma Aye Shwe ជាសាក្សីអំពីទំនាក់ទំនងមេត្រីភាពរវាងមីយ៉ាន់ម៉ា និងចិន ក្នុងការចូលរួមពិព័រណ៍៣លើក

2022-11-17 17:00:07
ប្រភព:កាសែតយូណានដេលី

Ma Aye Shwe មកពីប្រទេសមីយ៉ាន់ម៉ា បានចូលរួមក្នុងពិព័រណ៍អាស៊ីខាងត្បូង៣លើកក្នុងនាមជាអ្នកបកប្រែ ដែលបានក្លាយជាសាក្សីអំពីការអភិវឌ្ឍ និងផ្លាស់ប្តូរនៃពិព័រណ៍អាស៊ីខាងត្បូង និងទំនាក់ទំនងមេត្រីភាពរវាងមីយ៉ាន់ម៉ា និងចិន។ Ma Aye Shwe គិតថាពិព័រណ៍អាស៊ីខាងត្បូងជា វេទិកាបើកចំហ និងទូលំទូលាយដែលពោរពេញដោយកាលានុវត្តភាពគ្មានដែនកំណត់។

Ma Aye Shwe បានបញ្ជាក់ថា តាមរយៈបទពិសោធន៍នៃការចូលរួមក្នុងពិព័រណ៍ទាំង៣លើក គេបានរកឃើញការផ្លាស់ប្តូរនៃពន្លាមីយ៉ាន់ម៉ានៃពិព័រណ៍អាស៊ីខាងត្បូង គឺមុនដំបូងតាំងពិព័រណ៍មានត្រឹមតែទំនិញមានតម្លៃថ្លៃដូចជា ថ្មយក់ ត្បូងមរកត និងត្បូងរបស់មីយ៉ាន់ម៉ា ក្រោយមក ស្តង់ពិព័រណ៍ផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍មីយ៉ាន់ម៉ា ស្តង់ពិព័រណ៍ ផលិតផលកសិកម្ម និងស្តង់ពិព័រណ៍អាហារពិសេសជាដើមត្រូវបានបង្ហាញមុខក្នុងពិព័រណ៍ ផលិតផលពិសេសរបស់មីយ៉ាន់ម៉ាត្រូវបានបង្ហាញទៅកាន់ពិភពលោកតាមរយៈពិព័រណ៍អាស៊ីខាងត្បូង។

ពិព័រណ៍អាស៊ីខាងត្បូងធ្វើឱ្យអ្នកបកប្រែ Ma Aye Shwe ជួយពាណិជ្ជករថ្មយក់ឱ្យលក់ផលិតផលជាច្រើនយ៉ាងរលូន ថែមទាំងផ្តល់ឱកាសថ្មីមួយសម្រាប់ការផ្លាស់ប្តូរ និងទំនាក់ទំនងរវាងមីយ៉ាន់ម៉ា និងចិន។ ក្រោយពិព័រណ៍បិទបញ្ចប់ អ្នក​តាំង​ពិព័រណ៍​ចិន​ក៏​បាន​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ។

Ma Aye Shwe បាននិយាយថា "ខ្ញុំបានឮថាពិព័រណ៍អាស៊ីខាងត្បូងលើកទី ៦ ជិតនឹងបើកសម្ពោធ ខ្ញុំសង្ឃឹមថា មីយ៉ាន់ម៉ា និងចិននឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែស៊ីជម្រៅ និងពង្រឹងមិត្តភាពភាគីទំាងពីរឱ្យរឹងមាំតាមរយៈពិព័រណ៍អាស៊ីខាងត្បូង"៕

អ្នកសារព័ត៌មាន៖ លី យូថុង

អ្នកបកប្រែ៖Li Zha

សំឡេងពិព័រណ៍អាស៊ីខាងត្បូងលើកទី ៦ |អ្នកបកប្រែ Ma Aye Shwe ជាសាក្សីអំពីទំនាក់ទំនងមេត្រីភាពរវាងមីយ៉ាន់ម៉ា និងចិន ក្នុងការចូលរួមពិព័រណ៍៣លើក