ខេត្តយូណាន ប្រទេសចិន កំពុងត្រៀមខ្លួនយ៉ាងសកម្មក្នុងពិព័រណ៍អាស៊ីខាងត្បូងលើកទី ៦
ពិព័រណ៍អាស៊ីខាងត្បូងលើកទី ៦ និងពិព័រណ៍ផលិតផលនាំចេញនាំចូលគុនមីញប្រទេសចិនលើកទី ២៦(ហៅកាត់ថា ពិព័រណ៍អាស៊ីខាងត្បូងលើកទី ៦) នឹងរៀបចំនៅថ្ងៃទី១៩ ដល់ថ្ងៃទី ២២ ខែវិច្ឆិកា នៅទីក្រុងគុងមីញ ខេត្តយូណាន ប្រទេសចិន ។ ខេត្តយូណានអនុវត្តយ៉ាងសកម្មនូវគំនិតនៃការរៀបចំសន្និសីទប្រកបដោយការច្នៃប្រឌិតថ្មី លក្ខណៈបៃតង និងលក្ខណៈសន្សំសំចៃ នាពេលបច្ចុប្បន្ននេះ ខេត្តយូណានកំពុងធ្វើការត្រៀមខ្លួនពេញទំហឹងក្នុងកិច្ចការនេះ។
ពិព័រណ៍អាស៊ីខាងត្បូងលើកទី ៦ នឹងរៀបចំតាមបណ្តាញអ៊ីនធើណែត និងនៅកន្លែងផ្ទាល់ ចំណែកឯវេទិកានៅលើបណ្តាញអ៊ីនធើណែតនឹងផ្តល់សេវាកម្មនានាមានដូចជាការតាំងបង្ហាញ ការលក់ទំនិញដោយការផ្សាយផ្ទាល់ ការចរចា និងការចុះហត្ថលេខាលើកិច្ចសន្យានៃសហគ្រាសតាំងពិព័រណ៍។ ពិព័រណ៍អាស៊ីខាងត្បូងលើកទី ៦ មានបន្ថែមកម្មវិធីដូចជា វេទិកាសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិ RCEP ជាដើម លើសពីនេះទៀត នឹងរៀបចំសកម្មភាពពាក់ពន្ធដូចជា ការត្រួតពិនិត្យធុរកិច្ច ការវិនិយោគ និងការសាកល្បងកម្មវិធីវប្បធម៌ដល់ភ្ញៀវ និងពាណិជ្ជករដែលបានចូលរួមក្នុងពិព័រណ៍លើកនេះ ដើម្បីជំរុញការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយរវាងភ្ញៀវនានាដែលមកពីប្រទេស និងតំបន់ផ្សេងៗគ្នា៕
អ្នកសារព័ត៌មាន៖ លាវ ហ្សឺយូ ហាន ឆេងយន់
អ្នកបកប្រែ៖ Li Zha