កិច្ចការតាំង​ពិព័រណ៍​របស់​ពន្លាទេសចរណ៍ និង​វប្បធម៌នៃពិព័រណ៍អាស៊ីខាងត្បូងលើកទី ៦ បានដំណើរការយ៉ាងរលូន

2022-11-17 17:06:11
ប្រភព:កាសែតយូណានដេលី

ពិព័រណ៍អាស៊ីខាងត្បូងលើកទី ៦ និងពិព័រណ៍ផលិតផលនាំចេញនាំចូលគុនមីញប្រទេសចិនលើកទី ២៦(ហៅកាត់ថា ពិព័រណ៍អាស៊ីខាងត្បូងលើកទី ៦) នឹងរៀបចំនៅថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែវិច្ឆិកា នៅទីក្រុងគុងមីញ ខេត្តយូណាន ប្រទេសចិន ។ នាថ្ងៃទី១៦ ខែវិច្ឆិកា យោងតាមព័ត៌មានពីមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណានបានឱ្យដឹងថា ពន្លាទេសចរណ៍ និងវប្បធម៌នៃពិព័រណ៍អាស៊ីខាងត្បូងលើកទី ៦ បានសម្រេចការងាររៀបចំសហគ្រាស និងការឌីហ្សាញគម្រោងសាងសង់ពន្លាពិព័រណ៍ ហើយនឹងរៀបចំសហគ្រាសវប្បធម៌ និងទេសចរណ៍ជាង ១២០ មកពីមណ្ឌល ឬក្រុងចំនួន ១៦ ក្នុងខេត្តយូណាន ដើម្បីចូលរួមក្នុងការតាំងពិព័រណ៍៕

អ្នកសារព័ត៌មាន៖ ជូ ហៃ

អ្នកបកប្រែ៖លីហ្សា

កិច្ចការតាំង​ពិព័រណ៍​របស់​ពន្លាទេសចរណ៍ និង​វប្បធម៌នៃពិព័រណ៍អាស៊ីខាងត្បូងលើកទី ៦ បានដំណើរការយ៉ាងរលូន