ពិព័រណ៍អាស៊ីខាងត្បូងលើកទី ៦ មានចំណុចពិសេសជាច្រើន
ពិព័រណ៍អាស៊ីខាងត្បូងលើកទី ៦ និងពិព័រណ៍ផលិតផលនាំចេញនាំចូលគុនមីញប្រទេសចិនលើកទី ២៦(ហៅកាត់ថា ពិព័រណ៍អាស៊ីខាងត្បូងលើកទី ៦)នឹងបើកសម្ពោធនៅថ្ងៃទី១៩ ខែវិច្ឆិកា នៅទីក្រុងគុនមីញ ខេត្តយូណាន ប្រទេសចិន។ បច្ចុប្បន្ន ការងារនានារបស់ពិព័រណ៍អាស៊ីខាងត្បូងលើកទី ៦ បានត្រៀមរួចរាល់ហើយ ដែលបានបង្ហាញពីចំណុចពិសេសជាច្រើន។
ពិព័រណ៍អាស៊ីខាងត្បូងលើកទី ៦ បានបង្កើតពន្លាចំនួន ១៣ រួមទាំងពន្លាជំនាញចំនួន ៨ ដែលស្មើនឹងជាង ៦០% ។
ពិព័រណ៍នេះរៀបចំតំបន់តាំងពិព័រណ៍រូបភាពចំនួនពីរ គឺស្តង់ពិព័រណ៍ប្រទេសបង់ក្លាដែសជាប្រទេសប្រធានបទ និងស្តង់ពិព័រណ៍ប្រទេសឡាវជាប្រទេសកិត្តិយស ដោយមានឥស្សរជនជាតិ មន្ត្រីក្រសួង អ្នកតំណាងអង្គការអន្តរជាតិ និងភ្ញៀវនានាមកពីប្រទេស តំបន់ និងអង្គការអន្តរជាតិចំនួនជាង ៨០ អ្នកតំណាងមកពីទីភ្នាក់ងាររដ្ឋាភិបាលក្នុងប្រទេសចិនជាង៣០ និងសហគ្រាសល្បីឈ្មោះក្នុង និងក្រៅប្រទេសចិនចំនួន ៦៤ នឹងចូលរួមក្នុងពិព័រណ៍។
ពិព័រណ៍នេះនឹងរៀបចំតាមបណ្តាញអ៊ីនធើណែត និងនៅកន្លែងផ្ទាល់ ដោយពឹងផ្អែកលើ"វេទិកាឌីជីថលនៃពិព័រណ៍អាស៊ីខាងត្បូង " ដោយបញ្ជាក់ពីលក្ខណៈពិសេសអំពី"ពិព័រណ៍អាស៊ីខាងត្បូងតាមបណ្តាញអ៊ីនធើណែត +ពិព័រណ៍អាស៊ីខាងត្បូងតាមបណ្តាញអ៊ីនធើណែតនៅកន្លែងផ្ទាល់" ។
ពិព័រណ៍នេះប្រកាន់ខ្ជាប់នូវគោលគំនិតនៃការបម្រើភ្ញៀវមកពីបណ្តាប្រទេសនានាដែលចូលរួមក្នុងពិព័រណ៍ បម្រើសេចក្តីត្រូវការរបស់ខេត្ត (តំបន់ស្វយ័ត ឬក្រុង) ក្នុងប្រទេសចិនដែលចូលរួមក្នុងពិព័រណ៍ ព្រមទាំងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃខេត្តយូណាន ដោយយកចិត្តទុកដាក់ទៅលើបំណងប្រាថ្នារបស់ភាគីនានា រៀបចំពិព័រណ៍ទំនិញតាមបែបវិទ្យាសាស្ត្រ រៀបចំកម្មវិធីនានាយ៉ាងម៉ត់ចត់ និងកិច្ចការគាំពារសេវាកម្មនានាឱ្យបានល្អ៕
អ្នកបកប្រែ៖Li Zha