ខេត្តយូណាន ប្រទេសចិននឹងចេញប្រកាសវត្ថុរក្សាទុកឌីជីថលនៃ "មេដាយអនុស្សាវរីយ៍ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី៦"

2022-11-22 13:53:28
ប្រភព:កាសែតយូណានដេលី

នៅថ្ងៃទី១៩ ខែវិច្ឆិកាពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ៦ បានបើកសម្ពោធជាផ្លូវការ ខេត្តយូណានបានចេញប្រកាសវត្ថុរក្សាទុកឌីជីថលពិសេសនៃពិព័រណ៍ចិន-អាស៊ីខាងត្បូងជាលើកដំបូង ប្រជាពលរដ្ឋអាចស្នើសុំដោយឥតគិតថ្លៃតាមរយៈទូរស័ព្ទដៃ។ វត្ថុរក្សាទុកឌីជីថលនៃពិព័រណ៍លើកនេះ នឹងចេញផ្សាយជាផ្លូវការនៅថ្ងៃទី២២ខែវិច្ឆិកាជាមួយនឹងការផ្សាយវត្ថុរក្សាទុកឌីជីថលចំនួន ២០០០។

វត្ថុរក្សាទុកឌីជីថលប្រើប្រាស់បច្ចេកទេសblockchain ហើយបង្កើតតម្លៃ Hash Functionពិសេសតែមួយគត់ទុកជាវិញ្ញាបនបត្រឌីជីថលសម្រាប់ស្នាដៃ និងវត្ថុសិល្បៈពិសេស ដែលមានលក្ខណៈមិនអាចចម្លងបាន មិនអាចកែប្រែបាន និងអាចរក្សាទុកជារៀងរហូតជាដើម។

វត្ថុរក្សាទុកឌីជីថលនៃពិព័រណ៍លើកនេះ បានសម្រេចឱ្យពិព័រណ៍មានវប្បធម៌ឌីជីថលូបនីយកម្ម  វត្ថុរក្សាទុកឌីជីថលមួយនេះត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាន Logoនៃពិព័រណ៍ចិន-អាស៊ីខាងត្បូង ដែលបានរក្សាទុកចំណាប់អារម្មណ៍នៃវប្បធម៌ពិព័រណ៍ចិន-អាស៊ីខាងត្បូងធ្វើឱ្យវប្បធម៌នៃពិព័រណ៍ចិន-អាស៊ីខាងត្បូងបង្កើតកម្លាំងរស់រវើកក្នុងវិស័យឌីជីថល ដើម្បីនាំមកការសាកល្បងថ្មីៗនៃពិភពMetaverse ដល់មហាជន។ ដោយហេតុនេះ វត្ថុរក្សាទុកឌីជីថលមានតម្លៃរក្សាទុកនៅក្នុងវប្បធម៌សិល្បៈនិងអត្ថន័យ៕

អ្នកបកប្រែ៖ Li Zha

ខេត្តយូណាន ប្រទេសចិននឹងចេញប្រកាសវត្ថុរក្សាទុកឌីជីថលនៃ "មេដាយអនុស្សាវរីយ៍ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី៦"