មកពន្លាឧស្សាហកម្មផលិតកម្មជឿនលឿននៃពិព័រណ៍អាស៊ីខាងត្បូងលើកទី ៦ ដើម្បីទស្សនា"ផលិតកម្មវៃឆ្លាត"

2022-11-23 17:24:02
ប្រភព:កាសែតយូណានដេលី

នៅក្នុងពិព័រណ៍អាស៊ីខាងត្បូងលើកទី ៦ ពន្លាឧស្សាហកម្មផលិតកម្មជឿនលឿនបានទាក់ទាញទស្សនិកជនជាច្រើនជាមួយនឹងបច្ចេកវិទ្យា និងការសាកល្បងដ៏ល្អប្រសើរតាមបណ្តាញអ៊ីនធើណេត និងកន្លែងផ្ទាល់។ 

ពន្លាឧស្សាហកម្មផលិតកម្មជឿនលឿននឹងបង្ហាញសមិទ្ធិផលនៃការអភិវឌ្ឍ និងនិន្នាការអភិវឌ្ឍន៍នាពេលអនាគតនៅកន្លែងផ្ទាល់ ហើយបង្ហាញ“ពន្លាឧស្សាហកម្មផលិតកម្មជឿនលឿននិម្មិត”នៅក្នុង Metaverse space តាមអ៊ីនធើណែត។

ពន្លាឧស្សាហកម្មផលិតកម្មជឿនលឿនបានប្រមូលផ្តុំនូវក្រុមហ៊ុនចំនួន ៤៤ រួមទាំងក្រុមហ៊ុនឧស្សាហកម្មផលិតកម្មជឿនលឿនកំពូលចំនួន ៥០០ ក្រុមហ៊ុននាំមុខផ្នែកឧស្សាហកម្ម និងក្រុមហ៊ុនពិសេសជាដើម ដើម្បីបង្ហាញពីសមិទ្ធិផលអភិវឌ្ឍន៍ថ្មីៗរបស់ក្រុមហ៊ុនសំខាន់ និងខ្សែសង្វាក់ឧស្សាហកម្មរបស់ឧស្សាហកម្មផលិតកម្មជឿនលឿននៅខេត្តយូណាន និងទូទាំងប្រទេសចិន៕

អ្នកសារព័ត៌មាន៖ ហ៊ូ សៀរុង

អ្នកបកប្រែ៖Li Zha

មកពន្លាឧស្សាហកម្មផលិតកម្មជឿនលឿននៃពិព័រណ៍អាស៊ីខាងត្បូងលើកទី ៦ ដើម្បីទស្សនា"ផលិតកម្មវៃឆ្លាត"