ក្រុមហ៊ុនរថភ្លើងអន្តរជាតិខេត្តយូណាននៃប្រទេសចិនបញ្ចេញតួនាទីខ្លួនដោយដឹកទំនិញឆ្លងដែនតាមរថភ្លើងចិន-ឡាវមានតម្លៃជាង ១០ ពាន់លានយន
2022-11-24 17:22:48
ប្រភព:កាសែតយូណានដេលី
រថភ្លើងចិន-ឡាវបានបើកឱ្យប្រើប្រាស់ និងដំណើរការជាផ្លូវការជិតមួយឆ្នាំ គិតដល់ថ្ងៃទី២០ ខែវិច្ឆិកា តម្លៃទំនិញដែលដឹកឆ្លងដែនដោយរថភ្លើងចិន-ឡាវឡើងដល់ ១០.០៣៤ ពាន់លានយន់ ទំនិញទំាងអស់នេះគឺរៀបចំដឹកជញ្ជូនដោយក្រុមហ៊ុនរថភ្លើងអន្តរជាតិខេត្តយូណាន។
សូមបញ្ជាក់ថា បរិមាណទំនិញឆ្លងដែនប្រចាំខែដែលដឹកជញ្ជូនដោយក្រុមហ៊ុនរថភ្លើងអន្តរជាតិខេត្តយូណាន បានកើនឡើងពីតិចជាង ៣០ ពាន់តោននៅដើមឆ្នាំ២០២១ ដល់ជាង ២០០ ពាន់តោននៅពេលបច្ចុប្បន្ន។ ឥឡូវនេះ ខេត្ត (ក្រុង ឬខណ្ឌ) ចំនួន ២៥ នៅទូទាំងប្រទេសបានបើកដំណើរការរថភ្លើងចិន-ឡាវ ទំនិញជាង ១២០០ ប្រភេទត្រូវបានដឹកឆ្លងដែនតាមរយៈផ្លូវរថភ្លើងចិន-ឡាវ ការដឹកជញ្ជូនគ្របដណ្តប់ប្រទេសដែលរួមគ្នាកសាង“ខ្សែក្រវាត់ និងផ្លូវ”ជាង ១០ ប្រទេស មានដូចជាប្រទេសឡាវ ថៃ មីយ៉ាន់ម៉ា វៀតណាមជាដើម ៕
អ្នកសារព័ត៌មាន៖ ចៅ យាន់ឈួន វាំង ឆុងមី
អ្នកបកប្រែ៖ Li Zha