ការិយាល័យស្នងការនៃក្រសួងការបរទេសចិនប្រចាំនៅតំបន់រដ្ឋបាលពិសេសហុងកុងថ្លែងថា កិច្ចការផ្នែកយុត្តិធម៌របស់តំបន់ពិសេសហុងកុងមិនអនុញ្ញាតឱ្យកម្លាំងបរទេសនិយាយផ្តេសផ្តាសនោះទេ

2022-11-28 17:59:45
ប្រភព:CRI

សំដៅចំពោះការដែលអ្នកនយោបាយលោកខាងលិចមួយក្តាប់តូចដូចជារដ្ឋមន្រ្តីនៃក្រសួងការបរទេស សហព័ន្ធនិងកិច្ចការអភិវឌ្ឍនៃប្រទេសអង់គ្លេសមួលបង្កាច់និងលាបពណ៌សភាពការណ៍សិទ្ធិមនុស្សនៅតំបន់ហុងកុង ដោយយកការជំនុំជម្រះសំណុំរឿងពាក់ព័ន្ធតាមផ្លូវច្បាប់របស់តុលាការហុងកុងធ្វើជាលេស ក្នុងន័យប៉ុនប៉ងរំខាននីតិវិធីនៃប្រព័ន្ធតុលាការស្របច្បាប់របស់តំបន់ហុងកុង និងជ្រៀតជ្រែកកិច្ចការហុងកុងយ៉ាងកម្រោល អ្នកនាំពាក្យនៃការិយាល័យស្នងការនៃក្រសួងការបរទេសចិនប្រចាំនៅតំបន់រដ្ឋបាលពិសេសហុងកុងបានសម្តែងការមិនពេញចិត្តនិងការប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា។

អ្នកនាំពាក្យរូបនេះបានបន្តថា ច្បាប់មូលដ្ឋាននៃតំបន់ហុងកុងបានការពារយ៉ាងពេញលេញនូវសិទ្ធិសេរីភាពរបស់អ្នកក្រុងហុងកុងក្នុងការបញ្ចេញមតិ  ព័ត៌មាននិងការបោះពុម្ពផ្សាយ ប៉ុន្តែ សិទ្ធិនិងសេរីភាពណាក៏ដោយ ក៏មិនមែនគ្មានដែនកំណត់នោះឡើយ មនុស្សទាំងឡាយណាសុទ្ធតែមិនអាចរំលងច្បាប់ក្នុងនាមណាទាំងអស់ប្រព័ន្ធយុត្តិធម៌នៃតំបន់ហុងកុងធ្វើជំនុំជម្រះក្តីតាមផ្លូវច្បាប់ប្រកបដោយយុត្តិធម៌ គឺគ្មានអ្វីគួរត្រូវរងការចោទប្រកាន់ ហើយក៏មិនអនុញ្ញាតឱ្យអ្នកណានិយាយផ្តេសផ្តាសនោះទេ !

ការិយាល័យស្នងការនៃក្រសួងការបរទេសចិនប្រចាំនៅតំបន់រដ្ឋបាលពិសេសហុងកុងថ្លែងថា កិច្ចការផ្នែកយុត្តិធម៌របស់តំបន់ពិសេសហុងកុងមិនអនុញ្ញាតឱ្យកម្លាំងបរទេសនិយាយផ្តេសផ្តាសនោះទេ