“បច្ចេកទេសផលិតតែប្រពៃណីចិននិងទំនៀមទម្លាប់ពាក់ព័ន្ធ” បានត្រូវដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកដោយជោគជ័យ!
2022-11-30 18:24:59
ប្រភព:CRI
នៅយប់ថ្ងៃទី២៩ខែវិច្ឆិកាតាមម៉ោងទីក្រុងប៉េកាំង “បច្ចេកទេសផលិតតែប្រពៃណីចិននិងទំនៀមទម្លាប់ពាក់ព័ន្ធ” ដែលប្រទេសចិនបានស្នើសុំដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌបានឆ្លងការពិនិត្យវាយតម្លៃដោយជោគជ័យ ហើយត្រូវបានដាក់បញ្ចូលក្នុងបញ្ជីរាយនាមស្នាដៃតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូនៃអង្គការសហប្រជាជាតិ។ មកទល់ពេលនេះ ប្រទេសចិនបានមានគម្រោងសរុបចំនួន៤៣ ហើយ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីរាយនាមបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៃអង្គការសហប្រជាជាតិដែលជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោក៕