មជ្ឈមណ្ឌលសម្របសម្រួលសុវត្ថិភាពផ្លូវនាវាចរណ៍នៅមីយ៉ាន់ម៉ានៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គបានដាក់ឱ្យប្រើប្រាស់នៅមីយ៉ាន់ម៉ា
ពិធីដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលសម្របសម្រួលសុវត្ថិភាពផ្លូវនាវាចរណ៍នៅមីយ៉ាន់ម៉ាដែលគាំទ្រដោយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គបានបើកធ្វើនៅក្រុង Taunggyi ខេត្ត Shan របស់មីយ៉ាន់់ម៉ាកាលពីថ្ងៃទី២៩ខែវិចិ្ឆកា ដែលមានការចូលរួមពីសំណាក់លោក Zheng Zhihong ទីប្រឹក្សានៃស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ានិងប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមីយ៉ាន់ម៉ាជាដើមសរុបជាង៤០រូប។
លោក Zheng Zhihong បានថ្លែងថា ប្រទេសទាំងពីរចិននិងមីយ៉ាន់ម៉ាជាដៃគូសហប្រតិបត្តិការដ៏សំខាន់បំផុតរវាងគ្នាក្នុងវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន កិច្ចសហប្រតិបត្តិការខាងការប្រយុទ្ធប្រឆាំងគ្រឿងញៀនបានធ្វើជាបន្តបន្ទាប់ ល្អប្រសើរនិងប្រកបដោយស្ថិរភាពជាប់រហូតមក ។ មីយ៉ាន់ម៉ាដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលសម្របសម្រួលសុវត្ថិភាពផ្លូវនាវាចរណ៍ក្រុង Taunggyi ខេត្ត Shan នឹងធានាឱ្យកាន់តែល្អប្រសើរនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំង៦តាមបណ្តោយទន្លេឡានឆាងនិងមេគង្គក្នុងវិស័យសន្តិសុខនៃការអនុវត្តច្បាប់ ពង្រឹងការរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតំបន់ត្រីកោណមាស លុបបំបាត់ការគំរាមកំហែងពីគ្រឿងញៀន គាំពារសន្តិសុខនិងស្ថិរភាពក្នុងតំបន់យ៉ាងប្រាកដប្រជា ដើម្បីបង្កបរិយាកាសដែលមានអំណោយផលដល់ការអភិវឌ្ឍនិងវិបុលភាពរបស់មីយ៉ាន់ម៉ានិងក្នុងតំបន់ ៕