ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំនេះ ការនាំចេញរថយន្តរបស់ប្រទេសចិនបានឈានដល់កម្រិតខ្ពស់ថ្មី ហើយការនាំចេញរថយន្តថាមពលថ្មីបានកើនឡើង ៩៦ក្បៀស៧ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២១
ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំនេះ ទីផ្សាររថយន្តរបស់ប្រទេសចិនបានធន់នឹងសម្ពាធនៃកង្វះខាតបន្ទះសើប ការកើនឡើងនៃតម្លៃវត្ថុធាតុដើម និងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ជាដើម ពោលគឺបានរីកចម្រើនជាលំដាប់។ តាមទិន្នន័យដែលចេញផ្សាយដោយសមាគមឧស្សហកម្មរថយន្តប្រទេសចិននាពេលថ្មីៗនេះបង្ហាញឱ្យឃើញថាចាប់ពីខែមករាដល់ខែតុលាឆ្នាំ២០២២ ការនាំចេញរថយន្តរបស់ប្រទេសចិនបានសម្រេច២លាន៦សែន១ម៉ឺន៥ពាន់គ្រឿង ដែលឈានដល់កម្រិតខ្ពស់ថ្មី ។ ក្នុងចំណោមនោះការនាំចេញរថយន្តថាមពលថ្មីនៅខែតុលា មានចំនួន១សែន៩ពាន់គ្រឿង កើនឡើង៨១ក្បៀស២ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២១។
អ្នកជំនាញសម្គាល់ឃើញថា មិនថាការធានាដល់ការផ្គត់ផ្គង់ឱ្យបានគ្រាប់គ្រាន់ ឫការកើនឡើងនៃអនុបាតទីផ្សារនៃម៉ាកផលិតផលរបស់ខ្លួនក៏ដោយ នៅពីក្រោយនោះ សុទ្ធតែមានការរួមចំណែកពីខ្សែសង្វាក់ឧស្សាហកម្មរថយន្តរបស់ប្រទេសចិនដែលត្រូវបានធ្វើឱ្យល្អប្រសើរឡើងជាបន្តបន្ទាប់។ រថយន្តចិនលក់ដាច់ខ្លាំងនៅបរទេស ហើយទុនបរទេសបានបន្ថែមការវិនិយោគទៅក្នុងទីផ្សាររថយន្តចិន ដែលមានន័យថា"ផលិតដោយប្រទេសចិន" កាន់តែត្រូវគេទទួលស្គាល់ច្រើនឡើងៗ៕