មេដាយមាសចំនួន ២១!សិប្បករចិនបញ្ចេញពន្លឺក្នុងការប្រកួតជំនាញពិភពលោកឆ្នាំ២០២២

2022-11-30 23:19:09
ប្រភព:CRI

នៅរសៀលថ្ងៃទី២៧ ម៉ោងក្នុងតំបន់ ការប្រកួតពិសេសនៃការប្រកួតជំនាញពិភពលោកឆ្នាំ២០២២ បានរៀបចំពិធីបិទកម្មវិធីនៅប្រទេសអូទ្រីស ដែលនេះបានបង្ហាញថា ការប្រកួតជំនាញពិភពលោកឆ្នាំ២០២២ បានបញ្ចប់ទាំងស្រុង។


ការប្រកួតពិសេសនៃការប្រកួតជំនាញពិភពលោកឆ្នាំ២០២២ បានរៀបចំដោយឡែកពីគ្នានៅក្នុងប្រទេសចំនួន ១៥ ចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា ដោយបានរៀបចំកម្មវិធីប្រកួតសរុបចំនួន៦២ មុខ ។ គណៈប្រតិភូចិនបានឈ្នះមេដាយមាសចំនួន ២១ មេដាយប្រាក់ចំនួន ៣ មេដាយសំរឹទ្ធចំនួន ៤ និងរង្វាន់ឆ្នើមចំនួន ៥ ក្នុងកម្មវិធីប្រកួតចំនួន ៣៤ មុខ ដែលពួកគេបានចូលរួម ដោយឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងបញ្ជីមេដាយមាស ហើយចំនួនមេដាយមាសនៃគណៈប្រតិភូចិនក្នុងការប្រកួតលើកនេះ បានបំបែកកំណត់ត្រាល្អជាងគេក្នុងប្រវត្តិសាស្ត្រនៃការចួលរួមការប្រកួតនេះ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានយកចិត្តទុកដាក់កាន់តែច្រើនឡើងទៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ធនធានមនុស្ស។ ក្នុងការប្រកួតឆ្នាំនេះ គណៈប្រតិភូចិនបានឈ្នះ​មេដាយមាស ឬមេដាយដទៃលើវិញ្ញាសាកីឡាខណៈឆ្នាំមុនៗគណៈប្រតិភូចិនមិនទទួលបានពាន គឺឈ្នះ​មេដាយ​មាសក្នុងកម្មវិធីប្រកួតមានដូចជា ការតុបតែងមុខ ផលិត​គ្រឿង​សង្ហារិម ការទទួលការដឹកជញ្ជូនទំនិញ ការ​ជួសជុល​រថយន្ត​ធុន​ធ្ងន់ និង​បច្ចេក​វិទ្យា​បន្ទប់​ពិសោធន៍​គីមីសាស្ត្រ ហើយ​បាន​ឈ្នះ​មេដាយ​ក្នុងកម្មវិធីប្រកួតការរចនា និងអភិវឌ្ឍគេហទំព័រ៕

អ្នកសារព័ត័មាន៖ លាវ ស៊ីយូ  យូថោ

អ្នកបកប្រែ៖ Li Zha

មេដាយមាសចំនួន ២១!សិប្បករចិនបញ្ចេញពន្លឺក្នុងការប្រកួតជំនាញពិភពលោកឆ្នាំ២០២២