ក្រសួងការបរទេសចិនថ្លែងថា ចិននឹងកសាងប្រព័ន្ធសេដ្ឋកិច្ចបើកទូលាយដែលមានកម្រិតកាន់តែខ្ពស់

2022-12-01 13:53:38
ប្រភព:CRI

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅពេលឆ្លើយសំណួរក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី២៩ខែវិចិ្ឆកាថា ចិននឹងកសាងប្រព័ន្ធសេដ្ឋកិច្ចបើកទូលាយដែលមានកម្រិតកាន់តែខ្ពស់ ដើម្បីបន្តផ្តល់កម្លាំងចលករសម្រាប់ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ ។

លោក Zhao Lijian បានថ្លែងថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ អត្រាកំណើនគិតជាមធ្យមនៃសេដ្ឋកិច្ចប្រទេសចិនគឺត្រូវជា៦,៦ភាគរយ ដែលមានអត្រារួមចំណែកក្នុងកំណើនសេដ្ឋកិច្ចពិភពលោកគិតជាមធ្យមលើសពី៣០ភាគរយ ។ នៅឆ្នាំ២០២១ សមាមាត្រនៃ GDP របស់ចិនត្រូវជា១៨,៥ភាគរយនៃទំហំសេដ្ឋកិច្ចសរុបរបស់ពិភពលោក ទំហំពាណិជ្ជកម្មជាមួយបរទេសត្រូវជា៦,៩ទ្រីលានដុល្លារអាមេរិក ដែលជាអង្គភាពសេដ្ឋកិច្ចធំទីពីរនិងជាប្រទេសពាណិជ្ជកម្មធំទីមួយលើពិភពលោក ។ នៅចំពោះមុខស្ថានការណ៍ក្នុងនិងក្រៅប្រទេសដែលមានភាពកាន់តែតានតឹង សភាពការណ៍ទូទៅនៃសេដ្ឋកិច្ចចិនដែលរីកចម្រើនយ៉ាងល្អប្រសើរប្រកបដោយស្ថិរភាព និងអភិវឌ្ឍយ៉ាងល្អប្រសើរក្នុងរយៈពេលយូរគឺមិនកែប្រែទេ ពោលគឺ សេដ្ឋកិច្ចចិនជាកម្លាំងវិជ្ជមានសម្រាប់ជំរុញការអភិវឌ្ឍនិងវិបុលភាពសកលជាប់រហូតមក ៕

ក្រសួងការបរទេសចិនថ្លែងថា ចិននឹងកសាងប្រព័ន្ធសេដ្ឋកិច្ចបើកទូលាយដែលមានកម្រិតកាន់តែខ្ពស់