សហគ្រាសវប្បធម៌-ទេសចរណ៍នៃក្រុងយូស៊ីបានបង្ហាញមុខក្នុងពិព័រណ៍ចិនខាងត្បូងលើកទី៦

2022-12-01 18:38:08
ប្រភព:ព័ត៌មានវប្បធម៌-ទេសចរណ៍

ពិព័រណ៍អាស៊ីខាងត្បូងលើកទី ៦ និងពិព័រណ៍ផលិតផលនាំចេញនាំចូលគុនមីញប្រទេសចិនលើកទី ២៦(ហៅកាត់ថា ពិព័រណ៍អាស៊ីខាងត្បូងលើកទី ៦)បានរៀបចំ នៅថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែវិច្ឆិកា នៅក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន។ សហគ្រាសវប្បធម៌-ទេសចរណ៍នៃក្រុងយូស៊ីបានបានបង្ហាញមុខរួមគ្នា។

តំបន់បង្ហាញរូបភាពវប្បធម៌-ទេសចរណ៍ក្រុងយូស៊ី បានតាំងបង្ហាញទំនិញពិសេស និងធនធានវប្បធម៌-ទេសចរណ៍នៃស្រុក (ក្រុង ឬខណ្ឌ) នៃក្រុងយូស៊ីដោយគ្រប់វិស័យ តាមរយៈវីដេអូ អត្ថបទ រូបភាព និងការតាំងបង្ហាញទំនិញពិសេស ។

នៅក្នុងស្តង់ពិព័រណ៍ការប្រើប្រាស់ទេសចរណ៍ ផលិតផលស្នូលដែលផលិតដោយសិល្បៈស្ពាន់ សិល្បៈខ្សាច់ពណ៌ស្វាយ ឧស្សាហកម្មតែ និងសិល្បៈគ្រឿងព័រ្សឺឡែនជាដើមត្រូវបានបង្ហាញមុខដោយអស្ចារ្យ និងបានទទួលការយកចិត្តទុកដាក់ និងការកោតសរសើរមិនដាច់ពីមាត់នៅថ្ងៃដំបូងនៃការតាំងពិព័រណ៍៕

អ្នកបកប្រែ៖ Li Zha

សហគ្រាសវប្បធម៌-ទេសចរណ៍នៃក្រុងយូស៊ីបានបង្ហាញមុខក្នុងពិព័រណ៍ចិនខាងត្បូងលើកទី៦