ទំហំវិនិយោគក្នុងកិច្ចព្រមព្រៀងកើនដល់ ៣៩.៨ ពាន់លានយន់! ក្រុមពាណិជ្ជកម្មយូស៊ីសម្រេចបានលទ្ធផលជាផ្លែផ្កាក្នុងការទាក់ទាញការវិនិយោគនៅក្នុងពិព័រណ៍ចិនខាងត្បូងលើកទី៦

2022-12-01 18:42:41
ប្រភព:កាសែតយូស៊ីដេលី

នាថ្ងៃទី២០ ខែវិច្ឆិកា ក្នុងពិព័រណ៍អាស៊ីខាងត្បូងលើកទី ៦ និងពិព័រណ៍ផលិតផលនាំចេញនាំចូលគុនមីញប្រទេសចិនលើកទី ២៦(ហៅកាត់ថា ពិព័រណ៍អាស៊ីខាងត្បូងលើកទី ៦)ក្រុមពាណិជ្ជកម្មយូស៊ីបានចុះហត្ថលេខាលើគម្រោងវិនិយោគចំនួន ២១ គម្រោង ទំហំវិនិយោគក្នុងកិច្ចព្រមព្រៀងដល់ ៣៩.៨ ពាន់លានយន់​។

យោងតាមការណែនាំពីអ្នកទទួលខុសត្រូវពាក់ព័ន្ធនៃការិយាល័យជំរុញការវិនិយោគក្រុងយូស៊ី បានឱ្យដឹងថា គម្រោងដែលបានចុះហត្ថលេខាលើកនេះ រួមមានកិច្ចព្រមព្រៀងក្របខ័ណ្ឌចំនួន ៥ និងកិច្ចព្រមព្រៀងវិនិយោគចំនួន ១៦ គម្រោងដែលបានចុះហត្ថលេខាភាគច្រើនពាក់ព័ន្ធនឹងសម្ភារៈថ្មីថាមពលថ្មី កសិកម្មទំនើបដែលមានលក្ខណៈពិសេសខ្ពង់រាប វប្បធម៌ និងទេសចរណ៍ ឡូជីស្ទីកទំនើបជាដើម៕

អ្នកបកប្រែ៖ Li Zha

ទំហំវិនិយោគក្នុងកិច្ចព្រមព្រៀងកើនដល់ ៣៩.៨ ពាន់លានយន់! ក្រុមពាណិជ្ជកម្មយូស៊ីសម្រេចបានលទ្ធផលជាផ្លែផ្កាក្នុងការទាក់ទាញការវិនិយោគនៅក្នុងពិព័រណ៍ចិនខាងត្បូងលើកទី៦