មកមើលប្រេសិតរូបភាពទេសចរណ៍នៃនិស្សិតចិន-អាស៊ាននៅឆ្នាំនេះ!

2022-12-01 18:48:59
ប្រភព:កាសែតយូណានដេលី

នាថ្ងៃទី២៥ ខែវិច្ឆិកា "ការប្រកួតជ្រើសរើសប្រេសិតរូបភាពទេសចរណ៍នៃនិស្សិតចិន-អាស៊ាន"វគ្គផ្តាច់ព្រ័ត្រ បានប្រារព្ធនៅវិទ្យាស្ថានខៃលី គុយចូវ ប្រទេសចិន ដែលជាគម្រោងពេញមួយឆ្នាំនៃសប្តាហ៍ផ្លាស់ប្តូរការអប់រំចិន-អាស៊ានឆ្នាំ២០២២។ វគ្គផ្តាច់ព្រ័ត្រនេះត្រូវបានថតផ្សាយទាំងស្រុង ដើម្បីបង្ហាញដំណើរការទាំងស្រុងអំពីកម្មវិធីបើកសម្ពោធ ការប្រកាសពានរង្វាន់ និងស្នាដៃវីដេអូដល់ទស្សនិកជនតាមអ៊ីនធើណែត និងនៅកន្លែងផ្ទាល់​។

ការប្រកួតឆ្នាំនេះបានទទួលស្នាដៃវីដេអូដែលថតក្រោមប្រធានបទ“ការណែនាំទេសចរណ៍”និង“ការបង្ហាញទេពកោសល្យ”ដោយនិស្សិតចំនួន ១៩ នាក់មកពីប្រទេសចំនួន ១២ ដែលបន្តការសិក្សានៅប្រទេសចិនក្នុងសាកលវិទ្យាល័យចំនួន១៣។ អ្នកជំនាញចំនួន ៩ នាក់មកពីប្រទេសចិន និងបណ្តាប្រទេសអាស៊ានបានធ្វើជាគណៈកម្មការសម្រាប់ការប្រកួត។

ជាចុងក្រោយ ការប្រកួតនេះបានជ្រើសរើសរង្វាន់ទី ១ ចំនួន ២ រង្វាន់ទី ២ ចំនួន ៤ និងរង្វាន់ទី ៣ ចំនួន ៦៕

អ្នកសារព័ត៌មាន៖ ឆៃ មឹន

អ្នកបកប្រែ៖ Li Zha

មកមើលប្រេសិតរូបភាពទេសចរណ៍នៃនិស្សិតចិន-អាស៊ាននៅឆ្នាំនេះ!