រដូវរំហើយនៃស្រុកយីមិន ៖ គយគន់ភាពស្រស់ស្អាតនៃផ្កាឈូកក្រៀមស្វិត និងភ្លក់រសជាតិនៃមើមផ្កាឈូក

2022-12-01 18:57:03
ប្រភព:គេហទំព័រយូស៊ី

ស្រុកយីមិនមានទីតាំងស្ថិតនៅក្រុងយូស៊ី ខេត្តយូណាន ប្រទេសចិន ចូលរដូវរំហើយ ស្រូវដែលបានដាំយ៉ាងច្រើននៅស្រុកយីមិន ត្រូវបានច្រូតកាត់ទាំងអស់ ក្នុងដីស្រែដាំស្រូវសុទ្ធតែផ្កាឈូកក្រៀមស្វិត មើលទៅគឺជាទេសភាពពិសេសម្យ៉ាង។

កវីនិពន្ធនៅសម័យបុរាណចិន តែងតែប្រើប្រាស់ផ្កាឈូកក្រៀមស្វិតមកបង្ហាញអំពីអារម្មណ៍។ ជាពិសេស ខណៈពេលទឹកភ្លៀងធ្លាក់មកលើផ្កាឈូកក្រៀមស្វិតបន្តិចម្តងៗ បានបង្កើតឡើងភាពស្រស់ស្អាតដ៏ស្ងប់ស្ងាត់នារាត្រីកាល។

នៅតាមវាលស្រែនៅជាយក្រុង មើមឈូកដែលដាំក្នុងទ្រង់ទ្រាយធំបានចូលដល់រដូវប្រមូលផល នៅក្នុងដីភក់ក្រោមស្លឹកផ្កាឈូកក្រៀមស្វិត មើមឈូកទាំងនោះត្រូវបានជីកម្តងមួយៗចេញហើយលក់ទៅកាន់ទីផ្សារ ចុងក្រោយបានដល់តុបាយនៃគ្រួសារនីមួយៗ៕

អ្នកបកប្រែ៖ Li Zha

រដូវរំហើយនៃស្រុកយីមិន ៖ គយគន់ភាពស្រស់ស្អាតនៃផ្កាឈូកក្រៀមស្វិត និងភ្លក់រសជាតិនៃមើមផ្កាឈូក