ដំណើរឆ្លងដែនរបស់ស្ពៃក្តោបមួយ

2022-12-02 10:10:44
ប្រភព:គេហទំព័រយូណាន

ស្រុកថុងហៃដែលស្ថិតនៅក្នុងក្រុងយូស៊ី គឺជាស្រុកសម្បូរដាំបន្លែដ៏ធំបំផុត និងជាមជ្ឈមណ្ឌលចែកចាយដ៏សំខាន់បំផុតនៅក្នុងខេត្តយូណាននៃប្រទេសចិន។ បន្ទាប់ពីផ្លូវរថភ្លើង ចិន-ឡាវ បានបើកដំណើរការ បន្លែទាំងនេះអាចដឹកជញ្ជូនទៅដល់ទីក្រុងវៀងច័ន្ទនៃប្រទេសឡាវក្នុងរយៈពេល ២០ ម៉ោង ហើយបន្ទាប់មក ដឹកជញ្ជូនទៅកាន់ទីក្រុងបាងកកនៃប្រទេសថៃតាមផ្លូវគោកវៀងចន្ទន៍ក្នុងរយៈពេលប្រហែលពីរថ្ងៃប៉ុណ្ណោះ។ មិនគ្រាំតែកាន់តែមានភាពងាយស្រួយប៉ុណ្ណោះទេ ថែមទាំងតម្លៃដឹកជញ្ជូនទាបជាងផងដែរ។ ហើយតម្លៃដឹកជញ្ជូនជាមធ្យមក្នុងមួយកុងតឺន័របានធ្លាក់ចុះពីប្រមាណ ៣០០០០ យន់ដល់ ២០០០០ យន់។

មិនគ្រាន់តែមានបន្លែបានសម្រាចដំណើរការឆ្លងដែន ដែលអាស្រ័យលើផ្លូវរថភ្លើង ចិន-ឡាវ ប៉ុណ្ណោះទេ ថែមទាំងមានផ្កាស្រស់ កាហ្វេ និងកសិផលលក្ខណៈពិសេសខ្ពង់រាបផ្សេងទៀតរបស់ខេត្តយូណានក៏អាចនាំចេញទៅកាន់បរទេសតាមផ្លូវរថភ្លើង ចិន-ឡាវ ផងដែរ។ បច្ចុប្បន្ននេះ មានខេត្ត និងក្រុងសរុបចំនូន ២៥ នៃប្រទេសចិនបានបើខ្សែដំណើរតភ្ជាប់ជាមួយផ្លូវរថភ្លើង ចិន-ឡាវ ហើយទំនិញជាង ១២០០ ប្រភេទត្រូវបាននាំចេញតាមរយៈផ្លូវរថភ្លើងចិន-ឡាវ និងគ្របដណ្តប់ជាង ១០ ប្រទេស ដែលចូលរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ" រួមមានឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាមជាដើម។ គិតមកដល់ដើមខែវិច្ឆិកា ឆ្នាំ២០២២ ផ្លូវរថភ្លើង ចិន-ឡាវ បានទទួលការដឹកជញ្ជូនទំនិញជាង ១០ លានតោន ក្នុងនោះ តម្លៃទំនិញឆ្លងដែនជាង ១២ ពាន់លានយន់៕

អ្នកបកប្រែ ៖ Shen Yan

ដំណើរឆ្លងដែនរបស់ស្ពៃក្តោបមួយ