កិច្ចប្រជុំ COP15 ដំណាក់កាលទីពីរនឹងបន្តបង្ហាញលក្ខណៈពិសេសយូណាន
កាលពីថ្ងៃទី៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ កិច្ចប្រជុំ COP15ដំណាក់កាលទីពីរ នឹងបានប្រារព្វនៅក្រុងម៉ុងរ៉េអាល់(Montreal) នៃប្រទេសកាណាដា។ ប្រធានបទនៃសន្និសីទគឺ"អេកូ-អរិយធម៌ ៖ រួមគ្នាបង្កើតសហគមន៍ជីវិតភពផែនដី" ហើយប្រទេសចិននឹងនៅតែដឹកនាំរបៀបវារៈនៃកិច្ចប្រជុំក្នុងនាមជាប្រធាននៃ COP15។
យោងតាមរបៀបវារៈនៃកិច្ចប្រជុំ និងលក្ខខណ្ឌតម្រូវរបស់ការិយាល័យគណៈកម្មាធិការប្រតិបត្តិជាតិចិន គណៈប្រតិភូនៃរដ្ឋបាលខេត្តយូណាន និងក្រុមការងារពាក់ព័ន្ធនឹងទៅទីក្រុងម៉ុងរ៉េអាល់ ដើម្បីចូលរួមក្នុងកិច្ចប្រជុំពាក់ព័ន្ធនៃ COP15ដំណាក់កាលទីពីរ និងរៀបចំសកម្មភាពពាក់ព័ន្ធជាបន្តបន្ទាប់ រួមមានពិព័រណ៌ពិសេសខេត្តយូណាន និងទិវាប្រធានបទយូណានជាដើម។
នៅខែតុលា ឆ្នាំ២០២១ កិច្ចប្រជុំ COP15ដំណាក់កាលទីមួយ ត្រូវបានប្រារព្ធឡើងដោយជោគជ័យនៅទីក្រុងគុនមីង ខេត្តយូណាននៃប្រទេសចិន ហើយទទួលបានលទ្ធផលជាផ្លែផ្កា និងទទួលបានការឆ្លើយតបយ៉ាងរឹងមាំពីសង្គម។ អង្គប្រជុំបានអនុម័ត "ប្រកាសគុនមីង" ដែលជាលទ្ធផលតំណាងនៃកិច្ចប្រជុំ បានប្រកាសអំពីការបង្កើត "មូលនិធិជីវចម្រុះគុនមីង" រៀបចំវេទិកាអេកូ-អរិយធម៌ និងបានចេញផ្សាយគំនិតផ្តួចផ្តើម "ការការពារជីវចម្រុះ និងរួមគ្នាកសាងប្រព័ន្ធអេកូឡូស៊ីសកល"។
មិនតែប៉ុណ្ណោះទេ កិច្ចប្រជុំដំណាក់កាលទីពីរនឹងបន្តបង្ហាញធាតុនិងលក្ខណៈពិសេសនៃខេត្តយូណាន និងក្រុងគុនមីង ហើយក៏បង្ហាញពីសមិទ្ធិផលនៃការអភិរក្សជីវៈចម្រុះនៅក្នុងខេត្តយូណានផងដែរ៕
អ្នកសារព័ត៌មាន ៖ ហូ សៀវយុង
អ្នកបកប្រែ ៖ Shen Yan