ឥណ្ឌាចាប់ផ្តើមធ្វើជាប្រធាននៃក្រុមប្រទេសG20
2022-12-02 19:29:41
ប្រភព:CRI
ថ្ងៃទី១ខែធ្នូ តាមម៉ោងក្នុងតំបន់ ប្រទេសឥណ្ឌាបានចាប់ផ្តើមធ្វើជាប្រធានប្តូរវេននៃក្រុមប្រទេសG20ជាផ្លូវការ។
គួរបញ្ជាក់ថា ថ្ងៃទី១៦ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលលើកទី១៧នៃថ្នាក់ដឹកនាំក្រុមប្រទេស២០(ហៅកាត់G20)បានបិទបញ្ចប់នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។ ក្នុងពិធីបិទបញ្ចប់ ប្រទេសឥណ្ឌូណេស៊ីបានផ្ទេរតំណែងជាប្រធានប្តូរវេននៃក្រុមប្រទេសG20ទៅឱ្យប្រទេសឥណ្ឌា៕