របាយការណ៍នៃធនាគារគំនិតដែលមានជាភាសាចិននិងអង់គ្លេសក្រោមចំណងជើងថា”ដើម្បីជីវភាពរស់នៅដ៏មានសុភមង្គលរបស់ប្រជាជន៖ ការអនុវត្តជាក់ស្តែងនិងការរុករកខាងទ្រឹស្តីអំពីទស្សនៈសិទ្ធិមនុស្សចិនសម័យបច្ចុប្បន្ន ”ត្រូវបានចេញផ្សាយ
របាយការណ៍នៃធនាគារគំនិតដែលមានជាភាសាចិននិងអង់គ្លេសក្រោមចំណងជើងថា”ដើម្បីជីវភាពរស់នៅដ៏មានសុភមង្គលរបស់ប្រជាជន៖ ការអនុវត្តជាក់ស្តែងនិងការរុករកខាងទ្រឹស្តីអំពីទស្សនៈសិទ្ធិមនុស្សចិនសម័យបច្ចុប្បន្ន ”ត្រូវបានចេញផ្សាយនាថ្ងៃទី ៥ ខែធ្នូឆ្នាំ២០២២។ ចាប់ពីការសម្រេចគោលដៅចេញផុតពីភាពក្រីក្រ សម្រេចជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ រហូតដល់សិទ្ធិសេដ្ឋកិច្ច សង្គមនិងវប្បធម៌របស់ប្រជាជានត្រូវបានធានាដោយមានប្រសិទ្ធភាព របាយការណ៍នេះបានផ្តោតលើមូលដ្ឋាននៃការអនុវត្តជាក់ស្តែងនៃទស្សនៈសិទ្ធិមនុស្សរបស់ប្រទេសចិនសម័យបច្ចុប្បន្ន។ របាយការណ៍បានបង្អុលបង្ហាញថា ការធានាសិទ្ធិមនុស្សរបស់ប្រទេសចិនមិនមែននិយាយបានតែមាត់ទេ តែគឺអនុវត្តជាក់ស្តែងនូវកិច្ចការពាក់ព័ន្ធជីវភាពរស់នៅរបស់ប្រជាជន។
របាយការណ៍បានអះអាងថា បក្សកុម្មុយនីស្តចិនជាអ្នកជំរុញយ៉ាងសកម្មនិងជាអ្នកគាំពារយ៉ាងមុតមាំនៃកិច្ចការសិទ្ធិមនុស្ស ដែលបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីឱ្យប្រជាជនចំនួនជិតមួយភាគប្រាំនៃពិភពលោករស់នៅដោយមាសុភមង្គលនិងមានសេចក្តីថ្លៃថ្នូរ។ ជីវភាពរស់នៅដ៏មានសុភមង្គលរបស់ប្រជាជនជាសិទ្ធិមនុស្សធំបំផុត នេះគឺខ្លឹមសារសំខាន់នៃទស្សនៈសិទ្ធិមនុស្សចិន។ របាយការណ៍នេះសម្គាល់ថា គំនិតថ្មី វិធានការថ្មី និងការអនុវត្តថ្មីរបស់ប្រទេសចិនក្នុងការគោរពនិងធានាសិទ្ធិមនុស្សរបស់ប្រទេសចិន មិនត្រឹមតែបានបន្ថែមអត្ថន័យថ្មីដល់កិច្ចការសិទ្ធិមនុស្សសកលនិងគំនូរភាពនៃអរិយធម៌មនុស្សប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ជាបទពិសោធដ៏មានប្រយោជន៍ដល់ប្រទេសនានា ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ទៀតផង៕