ផ្លែឈើរបស់ប្រទេសថៃនិងឡាវត្រូវបានដឹកជញ្ជូនត្រង់ទៅកាន់ប្រទេសចិនតាមផ្លូវដែកចិន-ឡាវ
2022-12-05 17:40:11
ប្រភព:CRI
ថ្ងៃទី៣ ខែធ្នូ រថភ្លើងដឹកជញ្ជូនត្រង់ជាលើកដំបូងតាមផ្លូវដែកចិន-ឡាវនូវផ្លែឈើនាំចូលចិនបានទៅដល់ស្ថានីយMohanប្រទេសចិន ហើយត្រូវបានដឹកជញ្ជូនទៅកាន់កន្លែងផ្សេងៗក្នុងប្រទេសចិនតាមផ្លូវដែក។ទម្ងន់សរុបនៃការនាំចូលផ្លែឈើលើកនេះមានចំនួន៥៤៣តោន ក្នុងនោះមានផ្លែចេកឡាវ៣៥១តោន ផ្លែមៀនថៃ១៥៤តោននិងទុរេនថៃ៣៨តោន។តាមការឱ្យដឹងពីមន្ត្រីគយគុនមីង ដោយសារផ្លូវដែកចិន-ឡាវមានឧត្តមភាពខាងភាព ងាយស្រួលនៃការបំពេញទម្រង់បែបបទគយបានជា កសិផលដែលមានគុណភាពខ្ពស់មកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍នឹងលក់ទៅកាន់ទីផ្សារចិនកាន់តែលឿនជាងមុន៕