ការនាំចេញ និងនាំចូលសេវាកម្មសរុបរបស់ប្រទេសចិនក្នុងរយៈពេល ១០ ខែដំបូងបានកើនឡើង ១៧,២% ធៀបនឹងឆ្នាំមុន

2022-12-05 17:45:13
ប្រភព:កាសែតប្រជាជនដេលី

ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២នេះ ទំហំនៃការនាំចេញ និងនាំចូលសេវាកម្មរបស់ប្រទេស​ចិន​មានសរុបចំនួន ៤,៩ ទ្រីលានយន់ កើនឡើង ១៧,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។

តាមស្ថិតិ ចាប់ពីខែមករា ដល់ខែតុលា ការនាំចេញសេវាកម្មរបស់ប្រទេសចិនមានចំនួន ២,៣ទ្រីលានយន់ កើនឡើង ១៨,១% ហើយការនាំចូលមានចំនួន ២,៥ ទ្រីលានយន់ កើនឡើង ១៦,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។

គួរបញ្ជាក់ថា ការនាំចេញ និងនាំចូលសេវាកម្មទេសចរណ៍បានបន្តងើបឡើងវិញឥតឈប់ឈរ។  ចាប់ពីខែមករា ដល់ខែតុលា ការនាំចេញ និងនាំចូលសេវាកម្មទេសចរណ៍របស់ប្រទេសចិន​មានសរុប​ចំនួន ៦៨៩,៦ ពាន់លានយន់ កើនឡើង ៩,១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។  បើមិនរាប់បញ្ចូលសេវាកម្មទេសចរណ៍ ចាប់ពីខែមករា ដល់ខែតុលា ការនាំចូល និងនាំចេញសេវាកម្ម​របស់ប្រទេសចិនបានកើនឡើង ១៨,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ហើយកើន​ឡើង ៥១,៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៩៕

អ្នកសារព័ត៌មាន ៖ វ៉ាង ខឺ

អ្នកបកប្រែ ៖ Shen Yan

ការនាំចេញ និងនាំចូលសេវាកម្មសរុបរបស់ប្រទេសចិនក្នុងរយៈពេល ១០ ខែដំបូងបានកើនឡើង ១៧,២% ធៀបនឹងឆ្នាំមុន