ប្រទេសចិននិងឡាវនឹងកសាងយន្តការសហប្រតិបត្តិការធុរកិច្ចអេឡិចត្រូនិក

2022-12-06 17:26:52
ប្រភព:CRI

តាមដំណឹងនៃក្រសួងពាណិជ្ជកម្មចិននាថ្ងៃទី៤ខែធ្នូឆ្នាំ២០២២បានឲ្យដឹងថា ប្រទេសចិននិងឡាវបានចុះហត្ថលេខាលើងអនុស្សរណៈនៃការយោគយល់ស្តីពីសហប្រតិបត្តិការធុរកិច្ចអេឡិចត្រូនិក ភាគីទាំងពីរនឹងជំរុញការលក់ដូរផលិតផលមានគុណភាពល្អតាមរយៈធុរកិច្ចអេឡិត្រូនិក  បង្កើនកិច្ចសហការខាងវិស័យដូចជាការដឹកជញ្ជូននិងការទូទាត់តាមឧបករណ៍ចល័តជាដើម ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យវិវឌ្ឍទៅមុខ។

សូមបញ្ជាក់ថា ប្រទេសចិនបានបង្កើតយន្តការសហការធុរកិច្ចអេឡិចត្រូនិកទ្វេភាគីជាមួយប្រទេសជាច្រើន ក្នុងនោះរួមមានសិង្ហបុរី ប៉ាគីស្ថាន អូស្រ្តាលី រុស្ស៊ីនិងអ៊ីតាលីជាដើម ដែលបានរួមគ្នាធ្វើកិច្ចសហការជាក់ស្តែងក្នុងការសម្របសម្រួលនូវគោលនយោបាយ ការតភ្ជាប់ឧស្សាហកម្មនិងកសាងសមត្ថភាពជាដើម។

តាមស្ថិតិពាក់ព័ន្ធបានឲ្យដឹងថា ក្នុងឆ្នាំ២០២១ ទំហំនាំចេញនាំចូលនៃថុរកិច្ចអេឡិចត្រូនិកឆ្លងដែនរបស់ចិនគឺប្រហែល១.៩២ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង១០ដងក្នុងរយៈ៥ឆ្នាំ៕

ប្រទេសចិននិងឡាវនឹងកសាងយន្តការសហប្រតិបត្តិការធុរកិច្ចអេឡិចត្រូនិក