ក្នុងអំឡុងពេលផែនការប្រាំឆ្នាំទី ១៤ ប្រទេសចិននឹងពង្រឹងការកសាងមន្ទីរពេទ្យឱសថបុរាណចិនឆ្លាតវៃ

2022-12-06 17:29:55
ប្រភព:CRI

ថ្មីៗកន្លងទៅនេះ រដ្ឋបាលជាតិគ្រប់គ្រងឱសថបុរាណចិនបានចេញផ្សាយ《ផែនការប្រាំឆ្នាំទី ១៤ អំពីការធ្វើព័ត៌មានភាវូបនីយកម្មឱសថបុរាណចិន》។ ផែនការនេះលើកឡើងថា ធ្វើឱ្យស៊ីជម្រៅនូវការដែលនៃឌីជីថលផ្តល់ភាពងាយស្រួល និងអត្ថប្រយោជន៍ដល់ប្រជាជន ពង្រឹងការកសាងដ៏ឆ្លាតវៃនៃមន្ទីរពេទ្យឱសថបុរាណចិនវៃឆ្លាត និងជំរុញការរួមបញ្ចូលយ៉ាងស៊ីជម្រៅនៃសេវាសុខភាពឱសថបុរាណចិននិងបណ្តាញអ៊ីនធឺណិត ។ 

ផែនការនេះលើកឡើងថា លើកទឹកចិត្តដល់ការកសាងមន្ទីរពេទ្យឱសថចិនឆ្លាតវៃនៅគ្រប់ទីកន្លែង លើកទឹកចិត្តដល់ការអភិវឌ្ឍ និងការអនុវត្តកំណត់ត្រាអំពីប្រវត្តិអ្នកជំងឺតាមប្រព័ន្ធអេឡិត្រូនិចនៃឱសថបុរាណចិន ប្រព័ន្ធព័ត៌មានស្តីពីការបន្តវេន្តពីពេទ្យបុរាណចិនដ៏ល្បីល្បាញនិងប្រព័ន្ធវិភាគជំងឺឆ្លាតវៃនិងការព្យាបាលដោយប្រើឱសថបុរាណចិន ព្រមទាំងជំរុញ រូបមន្តសេវាកម្មដូចជាឱសថស្ថានថ្នាំបុរាណចិនឆ្លាតវៃ ។  បង្កើតមន្ទីរពេទ្យឱសថបុរាណចិនតាមប្រព័ន្ធអ៊ីនធឺណិត អភិវឌ្ឍការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលជំងឺតាមប្រព័ន្ធតាមអ៊ីនធឺណិត ព្រមទាំងជំរុញការកសាងគំរូសេវាវេជ្ជសាស្រ្តចិនរួមបញ្ចូលគ្នារវាងសេវាវេជ្ជាសាស្ត្របុរាណចិនតាមអនឡាញនិងOffline ដែលគ្របដណ្តប់លើដំណាក់កាលមុន ពេលធ្វើរេគវិនិច្ឆយ័ធ្វើរោគវិនិច្ឆ័យនិងក្រោយការធ្វើរោគវិនិច្ឆ័យ ៕

ក្នុងអំឡុងពេលផែនការប្រាំឆ្នាំទី ១៤ ប្រទេសចិននឹងពង្រឹងការកសាងមន្ទីរពេទ្យឱសថបុរាណចិនឆ្លាតវៃ