របាយការណ៍បង្ហាញថា ទំហំលក់សព្វាវុធរបស់សហគ្រាសអាមេរិកចំនួន៤០ត្រូវជាជាងពាក់កណ្តាលនៃទំហំលក់ដូររបស់ក្រុមហ៊ុនសព្វាវុធកំពូលចំនួន១០០នៅទូទាំងពិភពលោក

2022-12-07 17:02:03
ប្រភព:CRI

វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកហូម(SIPRI)ប្រទេសស៊ុយអែតបានចេញផ្សាយរបាយការណ៍នាថ្ងៃទី៥ខែធ្នូឆ្នាំ២០២២ថា ក្នុងចំណោមក្រុមហ៊ុនផលិតសព្វាវុធនិងសេវាកម្មយោធាកំពូលទាំង១០០នៅទូទាំងពិភពលោក អាមេរិកមានក្រុមហ៊ុនចំនួន៤០ដែលមានទំហំលក់ដូរសព្វាវុធនៅឆ្នាំ២០២១លើសពីពាក់កណ្តាលនៃសរុបនៃបរិមាណលក់ដូររបស់ក្រុមហ៊ុនទាំង១០០នេះ។

តាមរបាយការណ៍បានឲ្យដឹងថា ទំហំលក់ដូរសព្វាវុធរបស់ក្រុមហ៊ុនផលិតសព្វាវុធនិងសេវាកម្មយោធាកំពូលទាំង១០០នាឆ្នាំ២០២១សរុបបាន៥៩២០រយលានដុល្លារអាមេរិកដែលបានកើនឡើង១.៩%បើប្រៀបជាមួយឆ្នាំ២០២០ បរិមាណលក់សព្វាវុធរបស់ក្រុមហ៊ុនផលិតសព្វាវុធនិងសេវាកម្មយោធាកំពូលទាំង១០០បានបន្តកើនឡើងរយៈពេល៧ឆ្នាំជាប់ៗ។ក្នុងនោះ ទំហំលក់សព្វាវុធរបស់ក្រុមហ៊ុនអាមេរិកចំនួន៤០ក្រុមហ៊ុនសរុបបាន២៩៩០រយលានដុល្លារអាមេរិក។តាំងពីឆ្នាំ២០១៨មក ក្រុមហ៊ុនធំបំផុតដែលស្ថិតក្នុងលេខរៀងពី១ដល់ទី៥ក្នុងចំណោម១០០ក្រុមហ៊ុននៅទូទាំងពិភពលោកសុទ្ធតែក្រុមហ៊ុនអាមេរិក៕

របាយការណ៍បង្ហាញថា ទំហំលក់សព្វាវុធរបស់សហគ្រាសអាមេរិកចំនួន៤០ត្រូវជាជាងពាក់កណ្តាលនៃទំហំលក់ដូររបស់ក្រុមហ៊ុនសព្វាវុធកំពូលចំនួន១០០នៅទូទាំងពិភពលោក