ការទិញគ្រាប់ស្បៀងរដូវរំហើយនៃប្រទេសចិនសរុបមានចំនួនជាង ៧០ លានតោន
2022-12-07 17:04:40
ប្រភព:កាសែតប្រជាជនដេលី
នៅថ្ងៃទី៥ ខែធ្នូ តាមការប្រកាសចុងក្រោយបំផុតដែលចេញផ្សាយពីអគ្គនាយកដ្ឋានស្បៀងអាហារ និងសម្ភារៈបម្រុងនៃប្រទេសចិន បានឱ្យដឹងថា ចាប់តាំងពីស្បៀងដែលប្រមូលផ្ទុំនៅរដូវរំហើយចូលក្នុងទីផ្សារមក ការងារពាក់ព័ន្ធនៃការទិញប្រមូលស្បៀងកំពុងដំណើរការដោយមានរបៀបរៀបរយ។ គិតមកដល់ថ្ងៃទី៣០ខែវិច្ឆិកា សហគ្រាសស្បៀងផ្សេងៗនៅក្នុងតំបន់ផលិតកម្មសំខាន់ក្នុងទូទាំងប្រទេសចិន បានទិញគ្រាប់ស្បៀងរដូវរំហើយចំនួន ៧០,៣៥លានតោន កើនឡើង ៥,៣៧លានតោន បើធៀបនឹងឆ្នាំ២០២១ ហើយល្បឿននៃការទិញប្រមូលក៏លឿនជាងរយៈពេលដូចគ្នានៅឆ្នាំមុនផងដែរ៕
អ្នកសារព័ត៌មាន ៖ ទូ ហៃថោ
អ្នកបកប្រែ ៖ Shen Yan