ផ្លូវរថភ្លើងចិន-ឡាវទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ចាប់ពីបើកដំណើរការក្នុងរយៈពេលមួយឆ្នាំ

2022-12-07 17:10:07
ប្រភព:ស៊ីនហួចិន

ចាប់តាំងពីផ្លូវរថភ្លើងចិន-ឡាវត្រូវបានបើកឱ្យដំណើរការជាផ្លូវការក្នុងរយៈពេលមួយឆ្នាំមកនេះ ស្ថានីយ៍ដឹកអ្នកដំណើរ និងដឹកជញ្ជូនទំនិញទាំង ២៤ ត្រូវបានបើកជាបន្តបន្ទាប់ហើយបានដឹកអ្នកដំណើរសរុបចំនួន ៨,៥ លាននាក់ និងបានដឹកជញ្ជូនទំនិញចំនួន ១១,២លានតោនក្នុងនោះ ប្រភេទទំនិញកើនឡើងពី ១០ប្រភេទដល់ជាង ១២០០ ប្រភេទ។ កាលពីថ្ងៃទី៣ ខែធ្នូ រថភ្លើងខ្សែសង្វាក់ត្រជាក់ដឹកផ្លែឈើស្រស់ដំបូងបង្អស់របស់ផ្លូវរថភ្លើងចិន-ឡាវបានបើកដំណើរការ  អាស្រ័យលើផ្លូវរថភ្លើងចិន-ឡាវ កសិផល និងអាហារដែលមានគុណភាពខ្ពស់ពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដូចជាឡាវ ថៃ និងមីយ៉ាន់ម៉ាជាដើម នឹងត្រូវលក់ទៅកាន់ទីផ្សារប្រទេសចិនកាន់តែច្រើន ដោយមានសុវត្ថិភាព និងឆាប់រហ័ស។

នៅពេលអនាគត កិច្ចសហប្រតិបត្តិការត្រីភាគីរវាងចិន ឡាវ និងថៃ ដែលផ្តោតលើផ្លូវរថភ្លើង នឹងធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំងនូវកម្រិតនៃការអភិវឌ្ឍថ្នាក់អនុតំបន់។ ហើយតួនាទីរបស់ច្រកផ្លូវមាសដឹកជញ្ជូនទំនិញដ៏ធំមួយនេះកាន់តែស្តែងឡើងបន្ថែមទៀត៕

អ្នកសារព័ត៌មាន ៖ ឈឹង ស៊ីន

អ្នកបកប្រែ ៖ Shen Yan

ផ្លូវរថភ្លើងចិន-ឡាវទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ចាប់ពីបើកដំណើរការក្នុងរយៈពេលមួយឆ្នាំ