វិទ្យាស្ថាន លូប៉ាន បានបើកពិភពថ្មីនៃការបណ្តុះបណ្តាលវិជ្ជាជីវៈ

2022-12-08 16:00:49
ប្រភព:ស៊ីនហួចិន

ថ្មីៗនេះ តាមព័ត៌មានឱ្យដឹងថា ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ និស្សិតពី ៤០០ ទៅ ៥០០ នាក់បានបញ្ចប់ការសិក្សាពីវិទ្យាស្ថាន លូប៉ាននៅប្រទេសព័រទុយហ្គាល់ ហើយពួកគេភាគច្រើនបានចូលធ្វើការក្នុងក្រុមហ៊ុនល្បីៗលើពិភពលោក។

វិទ្យាស្ថាន លូប៉ាននៅប្រទេសព័រទុយហ្គាល់ គឺត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានបច្ចេកវិទ្យាមេកានិច និងអគ្គិសនីធានជីងនៃប្រទេសចិន និងវិទ្យាស្ថានបច្ចេកវិទ្យា Setúbal នៃប្រទេសព័រទុយហ្គាល់ ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។  វាគឺជាវិទ្យាស្ថាន លូប៉ាន ដំបូងគេនៅទ្វីបអឺរ៉ុប។

វិទ្យាស្ថាន លូប៉ានអនុវត្តការរួមបញ្ចូលគ្នារវាងការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ គួរបញ្ជាក់ថា គ្រូបង្រៀនភាគីចិនមិនបង្រៀនសិស្សដោយផ្ទាល់នោះទេ គឺធ្វើការបណ្តុះបណ្តាលគ្រូបង្រៀនក្នុងតំបន់តាមស្តង់ដារចិន ហើយបន្ទាប់មក គ្រូបង្រៀនក្នុងតំបន់ធ្វើការបង្រៀនដល់សិស្ស។

នៅខែមីនា ឆ្នាំ២០១៦ ចាប់តាំងពីវិទ្យាស្ថាន លូប៉ាន នៅប្រទេសថៃ ដែលជាវិទ្យាស្ថាន លូប៉ានដំបូងរបស់ពិភពលោកបានបង្កើតឡើង និងដាក់ឱ្យដំណើរការ  ទីក្រុងជានជីងបានសាងសង់វិទ្យាស្ថាន លូប៉ាន ចំនួន ២១នៅក្នុងប្រទេសចំនួន ២០ នៅលើពិភពលោក។ នាពេលបច្ចុប្បន្ន មានមនុស្សជាង ៣០០០នាក់បានទទួលការអប់រំក្នុងប្រទេសដៃគូ ហើយមានមនុស្សជាង ១០០០០ នាក់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលពាក់ព័ន្ធ ហើយស្តង់ដារបង្រៀនវិជ្ជាជីវៈអន្តរជាតិចំនួន ១១ត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធអប់រំជាតិនៃប្រទេសដៃគូ៕

អ្នកសារព័ត៌មាន ៖ ស៊ី ជាន ​  បាយ ចាលី   វិន ស៊ានីង   ចាវ តានរាំង   ចាំង ខឺ  ហ្វាំង ជីនយ៉ាង   ហោ ជាយ

អ្នកបកប្រែ៖ Shen Yan

វិទ្យាស្ថាន លូប៉ាន បានបើកពិភពថ្មីនៃការបណ្តុះបណ្តាលវិជ្ជាជីវៈ